...

...

...
...

...

...

...

332

អបអរសាទរ ខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតព្រឹកនេះ

15/02/2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតយ៉ាងអធិកអធម ទាំងតាមផ្លូវទឹក និងផ្លូវគោក ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

សូមបញ្ជាក់ផងដែរថា ខេត្តកំពតបានទទួល​​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លេីក​ទី៤​ ឆ្នាំ​២០២៤​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ ក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តរភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងអង្គការដៃគូមួយចំនួន៕

អត្ថបទបន្ទាប់

មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
111
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
350
នាយិកាប្រតិបត្តិ ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា បានចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព
298
ភូមិថ្មីកំពត នឹងរៀបចំកម្មវិធី Barbie Garden Party ដើម្បីអបអរសាទរទិវាសិទ្ធិនារីឆាប់ៗខាងមុខនេះ
617
ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង៦ម៉ឺននាក់ នាឱកាសពិធីបុណ្យចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ
289
តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តកែប និងខេត្តកំពត​ នឹងត្រូវលើកយកមកបង្ហាញក្នុងកម្មវិធី “Hidden Cambodia”
841
ដំណាក់សូរិយា កំពុងចូលរួមប្រកួតក្នុងពានរង្វាន់ ArchDaily 2024 Building of the Year Awards ដែលបានធ្វើឡើងជាង១៥ឆ្នាំមកហើយ
1K
នាយកប្រតិបត្តិ KOI Thé ចែករំលែកនូវយុទ្ធសាស្រ្ត ៥ចំណុចសំខាន់ៗដើម្បីធ្វើអោយអាជីវកម្មទទួលបានភាពជោគជ័យ
736
មើលទាំងអស់