...

...

...
...

...

...

...

298

នាយិកាប្រតិបត្តិ ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា បានចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព

27/03/2024

បន្ទាប់ពីជំនួបលើកទី២ របស់សហគ្រិនវ័យក្មេង និងអាជីវករខេត្តកំពតកែប កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប បានរៀបចំកម្មវិធីជំនួបលើកទី៣ ក្រោមប្រធានបទ “យុទ្ធសាស្រ្តដឹកនាំក្រុមការងារ និងអាជីវកម្ម៖​ គ្រប់គ្រងអំណាច ឬផ្តល់អំណាច?” ។ 

កម្មវិធីនេះមានការចូលរួមពីវាគ្មិនកិត្តិយស អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) និងលោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ព្រមទាំងសហគ្រិន អាជីវករ និងក្រុមការងារពាក់ព័ន្ធសរុបប្រមាណ ៤០នាក់ នៅរមណីយដ្ឋានកែច្នៃភូមិថ្មីកំពត ក្នុងខេត្តកំពត។ 

ជាមួយគ្នានេះដែរ វាគ្មិនកិត្តិយសក៏បានធ្វើការចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព ដោយផ្តោតទៅលើការធ្វើផែនការការងារ​ ការរៀបចំរចនាសម្ព័ន្ធ ការដឹកនាំក្រុម ការត្រួតពិនិត្យ និងការផ្តល់អំណាចអោយក្រុមការងារជាដើម។ បន្ថែមពីនេះក៏មានការចែករំលែកនូវគំនិតយោបល់ល្អៗទាក់ទងនឹងការបើកដំណើរការអាជីវកម្មពីសំណាក់ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប និងសហគ្រិនមួយចំនួនផងដែរ។

ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្រ្តល្អៗសម្រាប់ជាគំនិតក្នុងការគ្រប់គ្រង និងដឹកនាំអាជីវកម្មមួយអោយទទួលបានលទ្ធផលល្អ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ អ្នកស្រី នុត ក្លារ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវវិធីសាស្ត្រក្នុងការគ្រប់គ្រងល្អៗដល់សហគ្រិនក្នុងខេត្តកំពត-កែប ។ យើងខ្ញុំសង្ឃឹមថានឹងមានជំនួបជួបជុំចែករំលែកចំណេះដឹងបែបនេះបន្តទៀតដើម្បីអភិវឌ្ឍសហគ្រិនភាពនៅកំពត-កែបអោយកាន់តែរីកចម្រើនថែមទៀត។

អត្ថបទបន្ទាប់

មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
111
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
350
ភូមិថ្មីកំពត នឹងរៀបចំកម្មវិធី Barbie Garden Party ដើម្បីអបអរសាទរទិវាសិទ្ធិនារីឆាប់ៗខាងមុខនេះ
617
អបអរសាទរ ខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតព្រឹកនេះ
330
ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង៦ម៉ឺននាក់ នាឱកាសពិធីបុណ្យចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ
289
តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តកែប និងខេត្តកំពត​ នឹងត្រូវលើកយកមកបង្ហាញក្នុងកម្មវិធី “Hidden Cambodia”
841
ដំណាក់សូរិយា កំពុងចូលរួមប្រកួតក្នុងពានរង្វាន់ ArchDaily 2024 Building of the Year Awards ដែលបានធ្វើឡើងជាង១៥ឆ្នាំមកហើយ
1K
នាយកប្រតិបត្តិ KOI Thé ចែករំលែកនូវយុទ្ធសាស្រ្ត ៥ចំណុចសំខាន់ៗដើម្បីធ្វើអោយអាជីវកម្មទទួលបានភាពជោគជ័យ
736
មើលទាំងអស់