...

...

...
...

...

...

...

1.5K

សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ

05/04/2024

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។​ ជាក់ស្តែង គេសង្កេតឃើញថានៅតាមសាលារៀនមួយចំនួនក្នុងខេត្តកំពតបាន និងកំពុងតែរៀបចំប្រារព្ធកម្មពិធីសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងអធិកអធម។ 

ក្នុងនោះមានទាំងការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ ការរាំលេងកម្សាន្ត និងការរៀបចំស្តង់ម្ហូបអាហារជាដើម។ នេះគឺជាសកម្មភាពដ៏ល្អមួយដែលយើងអាចថែរក្សាទំនៀមទម្លាប់ និងល្បែងប្រជាប្រិយខ្មែរអោយនៅស្ថិតស្ថេរបានយូរអង្វែងតដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ "កំពតសង្ក្រាន្ត"​ ឆ្នាំ២០២៤ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧។ 

ក្នុងនោះនឹងមានកម្មវិធីកម្សាន្តជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការបាញ់ទឹករាំកម្សាន្ត (នៅរង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូនទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងតាមរមណីយដ្ឋាននានាក្នុងខេត្តផងដែរ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយអោយបានច្រើនកុះករ និងថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.3K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
541
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
663
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.2K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.1K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.6K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.3K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
1.8K
មើលទាំងអស់