...

...

...
...

...

...

...

285

ខេត្តកំពតមានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់បានមកសម្រាកកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

24/09/2025
.

មន្ត្រីជំនាញបញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។ ខណៈដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត បានប្រាប់ថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតែប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងមានមនុស្សដើរលេងច្រើន លើកលែងតែខេត្តដែលមានបញ្ហាព្រំដែនជាមួយប្រទេសថៃប៉ុណ្ណោះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ  បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិបានចូលមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់។ លោកប្រធានមន្ទីរបានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ  តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។

លោកបានបញ្ជាក់ថា ស្ថានភាពទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឱ្យកក់សំគាល់នោះទេ ហើយក៏មិនមានការតម្លើងថ្លៃសេវានានាផងដែរ។ ដោយឡែក ចំពោះសេវាស្នាក់នៅស្ទើរពេញអស់គ្រប់កន្លែងក្នុងរយៈពេល ៤កន្លងមកនេះ។

ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តនានា ដែលមកលេងកម្សាន្តក្នុងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា បើទោះកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ពិតមែន ប៉ុន្តែសម្រាប់ការចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ នៅតែប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយនៅគ្រប់ភូមិឋាន និងគ្រប់វត្តអារាម ហើយទទ្ទឹមនឹងនោះប្រជាពលរដ្ឋក៏បានឆ្លៀតពេលធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសច្រើនផងដែរ។ ជាក់ស្តែងខេត្តកំពត មានទេសចរមកសម្រាកកម្សាន្ត និងទស្សនាច្រើន ពិសេសក្រុងកំពតទាក់ទាញភ្ញៀវខ្លាំងណាស់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

 

លំហូរភ្ញៀវមកលេងខេត្តកំពតច្រើន ក៏បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ជាអន្លើៗផងដែរ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកបានត្រៀមជាប្រចាំ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៥នេះ ភ្ញៀវទេសចរមកកំពតច្រើន កម្លាំងនៃស្នងការដ្ឋាននគរបាល រួមជាមួយកម្លាំងកងរាជអាវុធហត្ថ បានជួយសម្រួលចរាចរណ៍តាំងពីព្រឹករហូតដល់យប់ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ នៅត្រង់ចំណុចគល់ស្ពានថ្មី (ទាំងត្រើយខាងលិច និងត្រើយខាងកើត) និងនៅតាមផ្លូវមាត់ព្រែកពីស្ពានរថភ្លើងហូតដល់ឆ្នេរកោះស្មៅផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
3K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
842
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
973
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.5K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.3K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.9K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.7K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
2K
មើលទាំងអស់