...

...

...
...

...

...

...

1.7K

មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ

02/05/2024

បន្ទាប់ពីការប្រកួតកីឡាទូកកាយ៉ាកកាលពីឆ្នាំមុន Amber Kampot នឹងរៀបចំព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកជាថ្មីម្តងទៀតប្រចាំឆ្នាំ២០២៤។​ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាដើម្បីសុខភាព មិត្តភាព និងផ្សព្វផ្សាយពីគោលដៅកីឡាទេសចរណ៍ដ៏មានសក្តានុពលនៅតាមដងព្រែកកំពង់បាយក្នុងខេត្តកំពត។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនេះនឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅដងព្រែកកំពង់បាយជាមួយនឹងរង្វាន់គិតជាទឹកប្រាក់សរុបចំនួន ២,៤៥០ដុល្លារ។ ការប្រកួតចែកចេញជាបីវិញ្ញាសារួមមានការប្រណាំងទូកកាយ៉ាកចម្ងាយ៥០០ម៉ែត្រ ២០០០ម៉ែត្រ និង៥០០០ម៉ែត្រ។ បេក្ខជនដែលមានបំណងចូលរួមប្រកួតត្រូវចុះឈ្មោះអោយបានមុនថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ព្រមទាំងសាធារណៈជនអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅខេត្តកំពតទាំងអស់គ្នា៕

 

រៀបចំដោយ៖ Amber Kampot

ចុះឈ្មោះតាម Telegram៖ T.me/amberkampot_reservation

តាមដានការផ្សព្វផ្សាយពីការប្រកួតតាម Facebook page៖ Visit Kampot

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.1K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
431
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
546
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.1K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.1K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.5K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.3K
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
1.5K
មើលទាំងអស់