...

...

...
...

...

...

...

738

នាយកប្រតិបត្តិ KOI Thé ចែករំលែកនូវយុទ្ធសាស្រ្ត ៥ចំណុចសំខាន់ៗដើម្បីធ្វើអោយអាជីវកម្មទទួលបានភាពជោគជ័យ

01/02/2024

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប បានរៀបចំកម្មវិធី “ជំនួបសហគ្រិនវ័យក្មេង និងអាជីវករ ខេត្តកំពត និងកែប លើកទី២" ក្រោមប្រធានបទ «បើក ឬ អត់? បិទ ឬ បន្ត?» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ឧកញ៉ា ឃន ឈុនដារ៉ា CEO of KOI The និងលោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ព្រមទាំងសហគ្រិន អាជីវករ និងក្រុមការងារពាក់ព័ន្ធសរុបប្រមាណជាង ៦០នាក់ នៅសណ្ឋាគារ Golden Crab Boutique ខេត្តកំពត។ 

ក្នុងកម្មវិធីនេះ​ ឧកញ៉ា ឃន ឈុនដារ៉ា CEO of KOI The ក៏បានធ្វើការចែករំលែកនូវយុទ្ធសាស្រ្តសំខាន់ៗ ៥ចំណុចក្នុងការបើកដំណើរការអាជីវកម្មមួយអោយទទួលបានភាពជោគជ័យ។ ក្នុងនោះរួមមានដូចជា៖

១. សិក្សាមើលពីតម្រូវការ និងទីផ្សារជាក់ស្តែង

២. ស្វែងយល់ពីភាពលេចធ្លោរបស់ខ្លួន (តម្លៃសមរម្យជាងគេ សេវាកម្មលឿនជាងគេ និងគុណភាពល្អជាងគេ)

៣. អភិវឌ្ឍម៉ាកយីហោ (Brand) តាមរយៈទំនាក់ទំនង ការផ្សព្វផ្សាយ និងការធ្វើទីផ្សារ

៤. ពង្រឹងគុណភាព និងសេវាកម្ម

៥. បន្តការច្នៃប្រឌិត និងការអភិវឌ្ឍន៍

ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្រ្តល្អៗសម្រាប់ជាដើមទុនគំនិតក្នុងការបើកដំណើរការអាជីវកម្មមួយអោយទទួលបានផ្លែផ្កាយូរអង្វែង។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ ឧកញ៉ា ឃន ឈុនដារ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវគំនិតអាជីវកម្មល្អៗដល់សហគ្រិនក្នុងខេត្តកំពត-កែប ព្រមទាំងបាននាំយកតែ KOI លេខ១ប្រចាំស្រុកខ្មែរមកចែកជូនអ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ យើងខ្ញុំសង្ឃឹមថាសមាគមនឹងរៀបចំកម្មវិធីជួបជុំចែករំលែកចំណេះដឹងបែបនេះបន្តទៀតដើម្បីអភិវឌ្ឍសហគ្រិនភាពនៅកំពត-កែបអោយកាន់តែរីកចម្រើនថែមទៀត។

អត្ថបទបន្ទាប់

មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
116
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
352
នាយិកាប្រតិបត្តិ ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា បានចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព
399
ភូមិថ្មីកំពត នឹងរៀបចំកម្មវិធី Barbie Garden Party ដើម្បីអបអរសាទរទិវាសិទ្ធិនារីឆាប់ៗខាងមុខនេះ
618
អបអរសាទរ ខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតព្រឹកនេះ
333
ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង៦ម៉ឺននាក់ នាឱកាសពិធីបុណ្យចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ
291
តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តកែប និងខេត្តកំពត​ នឹងត្រូវលើកយកមកបង្ហាញក្នុងកម្មវិធី “Hidden Cambodia”
847
ដំណាក់សូរិយា កំពុងចូលរួមប្រកួតក្នុងពានរង្វាន់ ArchDaily 2024 Building of the Year Awards ដែលបានធ្វើឡើងជាង១៥ឆ្នាំមកហើយ
1K
មើលទាំងអស់