...

...

...
...

...

...

...

162

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

02/09/2025

កំពត គឺជាទីក្រុងតូចមួយប៉ុន្តែស្រស់ស្អាតហើយពោរពេញដោយកន្លែងដើរលេងមានទេសភាពបែបធម្មជាតិជាច្រើន។ មានទាំងចម្ការម្រេចល្បីល្បាញទូទាំងពិភពលោក ព្រមទាំងទេសភាពពេលថ្ងៃលិចដ៏អស្ចារ្យផងដែរ។ ប៉ុន្តែ តើអ្នកធ្លាប់ស្គាល់ ភោជនីយដ្ឋានមួយនៅកណ្ដាលក្រុងកំពត ដែលមុខម្ហូបល្បីល្បាញជានៅអ៉ឺរ៉ុបដែរឬទេ?

សូមស្វាគមន៍មកកាន់ អារ៉ូម៉ាហោស៍​​ (Aroma House) ដែលជាហាងអាហារលក់ម្ហូបអ៉ឺរ៉ុបនៅចំកណ្តាលក្រុងកំពត។ ហាងអាហារមួយនេះចាប់បើកបានរយ:ពេលដប់ឆ្នាំមកហើយ គាត់មានម៉ីនុយពិសេសៗសាកសមសម្រាប់អ្នកដែលចូលចិត្តសាកមុខម្ហូបដែលថ្មីៗប្លែកៗ និងអ្នកខេត្តកំពតចង់សាកមុខម្ហូបដែលថ្មីៗផងដែរ។ មកញ៉ាំអាហារនៅទីនេះ មិនមែនត្រឹមតែបានញ៉ាំអាហារឆ្ងាញ់ៗនោះទេ ប៉ុន្តែក៏ទទួលបានបទពិសោធន៍សាកញ៉ាំអាហារថ្មីៗដែលអ្នកមិនធ្លាប់បានសាកផងដែរ។

នៅខាងក្នុងហាងមានការតុបតែង​ ​និងរៀបចំស្អាតធ្វើអោយភ្ញៀវមានអារម្មណ៍ផាសុកភាព។​​ អង្គុយញ៉ាំអាហារជជែកគ្នាលេងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬ​ មនុស្សជាទីស្រឡាញ់។អាហារមានរសជាតិដើមបែបប្រពៃណីពីអ៉ឺរ៉ុប​ ក្លិនឆ្ងុយនៃ Chicken Shawarma ម្ហូបក្លាស៊ីកអារ៉ាប់ដែលបន្ថែមដោយគ្រឿងទេសពិសេស និង Hot Lavash  ដែលបានបន្សល់ពីរូបមន្តបុរាណ។

មកសាកល្បង Aroma House នៅកំពត​ សម្បូរទៅដោយមុខម្ហូបដូចជា Mezze Platters, Chicken Shawarma, និង Hot Lavash ដែលនាំឲ្យអ្នកបានភ្លក់រសជាតិដើម។

ទីតាំង៖ ផ្លូវលេខ 33, ផ្លូវ 722 កំពត​ នៅជិតរង្វង់មូលទុរេន (ងាយស្រួលរកឃើញ តែពិបាកចាកចេញ!)
ម៉ោងបើក៖ រៀងរាល់ថ្ងៃ 11:00 ព្រឹក – 9:30 យប់ (ឈប់សម្រាកថ្ងៃច័ន្ទ)
 

អត្ថបទដោយ៖​ តាន់ គីមលី

អាហារ
ស្រាក្រឡុក
ភេសជ្ជ:
តុទទួលទានអាហារ