...

...

...
...

...

...

...

1.6K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

02/09/2023
អាហារសម្រន់ពេលល្ងាចក្នុងផ្សារ

ល្ងាចឡើងមិនដឹងញុំាអីឆ្ងាញ់មែនទេ? មកផ្សារសាមគ្គីមក មិនខ្វះរបស់ញុំាទេ ជាពិសេសមានតូបលក់នំបញ្ចុកមួយកន្លែង ដែលគេបើកលក់អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ និងទទួលបានការគាំទ្រពីភ្ញៀវជាច្រើន។ 

នំបញ្ចុកនៅទីនេះមាន ២រសជាតិ គឺនំបញ្ចុកសម្លខ្មែរ និងនំបញ្ចុកទឹកញុំា។ សម្រាប់នំបញ្ចុកសម្លខ្មែរ មានរសជាតិឈ្ងុយឆ្ងាញ់ ទឹកសម្លមានជាតិ​ ថែមជាមួយបន្លែស្រស់ៗទៀត កាន់តែអេម។ 

រីឯនំបញ្ចុកទឹកញុំាវិញ គេលាយជាមួយទឹកត្រី បង្គាក្រៀម ខ្ទិះដូង សណ្តែកដី និងមានបន្លែស្រស់ៗដូចគ្នា។ មួយវិញទៀត យើងក៏អាចថែមជាមួយក្បាលត្រី និងពោះត្រីតាមចំណូលចិត្តផងដែរ។ 

បើកលក់ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៧យប់ អ្នកកំពុងរកអាហារសម្រន់ញុំាពេលល្ងាចអីដឹងតែត្រូវហ្មង! ទីតាំងនៅម្តុំកន្លែងលក់បន្លែ ក្នុងផ្សារសាមគ្គី ខេត្តកំពត។ 

អត្ថបទដោយ៖ ដែង សុជាតា

តុទទួលទានអាហារ
អាហារ

ទាំងអស់

ចានតូច

$0.75

ចានធំ

$1.00