...

...

...
...

...

...

...

3.5K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

08/10/2022

 

នៅកំពត ក្រៅពីសម្បូរដោយកន្លែងដើរលេងសប្បាយៗ ខេត្តនេះក៏មានអាហារប្រចាំតំបន់ឆ្ងាញ់ៗជាច្រើនមុខគួរអោយចង់សាកល្បងផងដែរ។ ហើយក្នុងចំណោមអាហារទាំងនោះ មានអាហារសម្រន់ដ៏ពេញនិយមមួយប្រភេទដែលងាយស្រួលរកទិញ នោះគឺ នំប័ុងអាំង។ 

នំប័ុងអាំង ជាប្រភេទនំប័ុងដែលគេយកទៅអាំង រួចគៀបថ្មីៗ​ មានសភាពស្រួយស្រឹប បន្ថែមជាមួយទឹក Sauce សាច់ផាត់ ប្រហិត ពោត និងស្លឹកខ្ទឹមជាដើម។ ក្នុងនោះដែរ គ្រឿងផ្សំនីមួយៗសុទ្ធសឹងតែធ្វើឡើងថ្មីៗ ទើបធ្វើអោយនំប័ុងមានរសជាតិឆ្ងាញ់ជាប់មាត់។ 

អ្នកទាំងអស់គ្នាអាចមកទិញបាននៅកន្លែង ពិសី នំប័ុងអាំង ដែលមានទីតាំងងាយស្រួលរក នៅម្តុំរង្វង់មូលទុរេន ខាងកើតផ្សាររាត្រី មុខផ្សារឌីធី ទីរួមខេត្តកំពត។ ទីនេះបើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១០យប់ ដែលនំប័ុងរបស់គាត់មានច្រើនរសជាតិសម្រាប់ភ្ញៀវធ្វើការជ្រើសរើសតាមចំណូលចិត្តរួមមានដូចជា នំប័ុងអាំងសាច់ផាត់ នំប័ុងអាំងហតដក និងនំប័ុងអាំងប្រហិតក្តាមជាដើម ជាពិសេសអ្នកទាំងអស់គ្នាក៏អាចបន្ថែមជាមួយនឹងពោតផងដែរ។ 

ក្រៅពីនេះ ខាង ពិសី នំប័ុងអាំងក៏មានទទួលបោះដុំ និងលក់រាយគ្រឿងនំប័ុងអាំងគ្រប់មុខសម្រាប់អ្នកដែលមានបំណងចង់យកទៅលក់បន្តទៀតផង។

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖ ពិសី នំប័ុងអាំង

អាហារ

ទាំងអស់

នំប័ុងអាំង ដើមតូច

ជាប្រភេទនំប័ុងដែលគេយកទៅអាំង រួចគៀបថ្មីៗ​ មានសភាពស្រួយស្រឹប បន្ថែមជាមួយទឹក Sauce សាច់ផាត់ ប្រហិត ពោត និងស្លឹកខ្ទឹម។

$0.75

នំប័ុងអាំង ដើមធំ

ជាប្រភេទនំប័ុងដែលគេយកទៅអាំង រួចគៀបថ្មីៗ​ មានសភាពស្រួយស្រឹប បន្ថែមជាមួយទឹក Sauce សាច់ផាត់ ប្រហិត ពោត និងស្លឹកខ្ទឹម។

$1.00