ចាហួយដូងក្រអូបកំពត
19/05/2022
ចាហួយដូងក្រអូបកំពត ជាប្រភេទបង្អែមដ៏ឈ្ងុយឆ្ងាញ់ប្រចាំខេត្ត ព្រោះវាធ្វើឡើងពីដូងក្រអូបដែលដាំដុះដោយប្រជាកសិករក្នុងស្រុក មានក្លិនឈ្ងុយ ត្រជាក់ លាយជាមួយសាច់ដូង និងមានរសជាតិផ្អែមល្មម។
បងប្អូនភ្ញៀវទេសចរដែលមកលេងកំពត និងចង់ទទួលទានចាហួយដូងក្រអូបអាចស្វែងរកទិញនៅ ផ្សាររាត្រីកំពត ភោជនីយដ្ឋានផ្ទះដូង និងនៅតាមតូបលក់ដូងរបស់បងប្អូនប្រជាកសិករស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣១ ក្នុងស្រុកអង្គរជ័យ ជាមួយនឹងតម្លៃសមរម្យទៅតាមប្រភេទដូចជាចាហួយដូងដាក់ក្នុងចាន និងចាហួយដូងដាក់ក្នុងផ្លែដូងតែម្តង។
ជាទូទៅគេនិយមរក្សាវាទុកក្នុងទូទឹកកក ដើម្បីរក្សាភាពត្រជាក់ និងរសជាតិផ្អែមឆ្ងាញ់។ កាន់តែពិសេសជាងនេះទៅទៀត បងប្អូនក៏អាចជ្រើសរើសយកចាហួយដូងក្រអូបសម្រាប់ដាក់ក្នុងពិធីអាពាហ៍ពិពាហ៍ រឺពិធីជប់លៀងផ្សេងៗផងដែរ។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ ចាហួយដូងក្រអូបកំពត
អាហារ
កន្លែងក្បែរនេះ
ពិសី នំប័ុងអាំង
នំចាន
មីសួទឹកគីផ្សារកូនជ្រូក
នំប័ុងអាំង
នំបញ្ចុកផ្សារសាមគ្គី
ផាស្តា ខននឺ កំពត
ភោជនីយដ្ឋាន និងស្កាយ បារ ផាកអុីន
ម្ជូរមាត់ព្រែកកំពត
F&B Resto
លតទឹកផ្សារចេក
ពិសីក្រៈថៈ សាច់អាំង&ម្ហូបបែបថៃ
អេក្រង់មីទាញ
តូបមីអូន ហឹរហោះ
ប្រហិតពូបីលសាខាខេត្តកំពត
ភោជនីយដ្ឋានអ្នកគ្រូ
ភោជនីយដ្ឋាន មិត្តភាព
អាហារដ្ឋាន កំពត វ័ន
ភោជនីយដ្ឋានទូក
The Natural - ឌឺណេឆឺរ៉ល
អង្គរខេក
ភោជនីយដ្ឋាន អារ៉ូម៉ា
លំហ
Aroma House - Kampot
មើលទាំងអស់