...

...

...
...

...

...

...

1.2K

យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024

09/07/2024

យុវជន ស៊ូ ម៉េងហុង កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៧​ មានតួនាទីជាខ្សែប្រយុទ្ធ។ កីឡាកររូបនេះជាអតីតកីឡាករនៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពតអាយុក្រោម១៥ឆ្នាំំ បានធ្វើតេស្តជាប់សាលាបាល់ទាត់ជាតិបាទីកាលពីដើមឆ្នាំ២០២១ និងបានហ្វឹកហាត់នៅទីនោះគិតមកដល់ពេលនេះអស់រយៈពេល៣ឆ្នាំមកហើយ។

យុវជន ស៊ូ ម៉េងហុង បានបង្ហាញខ្លួនអោយជម្រើសជាតិកម្ពុជាច្រើនដងរួចមកហើយ និងបានសុតបញ្ចូលទី២គ្រាប់ជូនជម្រើសជាតិកម្ពុជាក្នុងជំនួបជាមួយប្រទេសអូស្រ្តាលី ក្នុងពានរង្វាន់ AFF U16 Championship 2022នៅឥណ្ឌូនេស៊ី។ នេះជាពេលសារថ្មីម្តងទៀតដែល ស៊ូ ម៉េងហុង ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សង្ឃឹមថានឹងធ្វើបានល្អដូចការប្រកួតកាលពី២ឆ្នាំមុន។ 

គួរបញ្ជាក់ផងដែរថា កីឡាករ ស៊ូ ម៉េងហុង ជាអតីតសិស្សសាលាកំពតក្រុង និងជាយុវជនកើតចេញពីការបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់សាលាតម្រង់ទិសខេត្តកំពត។ នេះជាមោទនភាពមួយសម្រាប់ខេត្តកំពតដែលមានកីឡាករល្អកើតចេញពីថ្នាលយុជនបានជាប់នៅក្លឹបអាជីព និងមានឱកាសចូលរួមជាមួយជម្រើសជាតិកម្ពុជា។ 

ថ្វីដ្បិតតែសាលាតម្រង់ទិសខេត្តកំពតមិនទាន់ជោគជ័យក្នុងពានរង្វាន់ជើងឯកយុវជន ប៉ុន្តែនេះជាការជោគជ័យមួយដ៏ធំសំរាប់សាលាតម្រង់ទិសខេត្តកំពតដែលបានដុសខាត់យុវជនអោយមានសមត្ថភាពជាធនធានជួយដល់វិស័យបាល់ទាត់កម្ពុជា។ សូមជូនពរប្អូនបានបង្ហាញខ្លួនលើឆាកអន្តរជាតិ និងបន្តជាប់ជាជម្រើសជាតិឈុតធំ និងសង្ឃឹមថាប្អូននឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងដើម្បីជួយលើកមុខមាត់ប្រទេសយើងលើឆាកអន្តរជាតិ។

 

អត្ថបទដោយ៖ Les Fert

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.4K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
564
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
706
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.2K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.6K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.4K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
1.8K
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
1.6K
មើលទាំងអស់