...

...

...
...

...

...

...

1.5K

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ

25/06/2024

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញនូវវត្តមានរបស់ខ្លួននៅលើទឹកដីខេត្តកំពត-កែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ 

ទន្ទឹមនឹងនេះ ក្នុងឱកាសនៃពិធីសម្ភោធជាផ្លូវការនៃសមាគមសហគ្រិនវ័យក្មេងក​ម្ពុជា សាខាខេត្តកំពត-កែប ក៏រួមមានពិធីជាច្រើនទៀតដូចជាពិធីសម្ភោធជាផ្លូវការនៃការ​បើកអោយប្រើប្រាស់សៀវភៅមគ្គុទេសន៍វិនិយោគខេត្តកំពត ពិធីចុះអនុស្សរណៈភាពជាដៃគូសហការ សិក្ខាសាលា និងកិច្ចពិភាក្សាស្តីអំពីឱកាស និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប ការផ្គូផ្គងអាជីវកម្មរវាងសមាគមសហគ្រិនវ័យក្មេង សាខាខេត្តកំពត-កែប និងសាខាព្រះសីហនុ ព្រមទាំងបណ្តាសាខាផ្សេងៗទៀតផងដែរ។ 

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ចាប់ពីម៉ោង ០​១:០០​នាទីរសៀលដល់ម៉ោង ០៥:០០នាទីរសៀល។ ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរការសម្ភោធ និងដើម្បីរឹតចំណងមិត្តភាពរវាងភ្ញៀវកិត្តិយសទាំងអស់ ខាងសមាគមនឹងរៀបចំអាហារសាមគ្គីពេលល្ងាច អមជាមួយការសម្តែងសិល្បៈនៅភោជនីយដ្ឋាន មាន ហួត ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់។

 សម្រាប់ភ្ញៀវកិត្តិយសដែលមានវត្តមានចូលរួមក្នុងពិធីនេះនឹងមានឱកាសបានស្វែងយល់ពីការធ្វើបទបង្ហាញអំពីព័ត៌មាន និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប និងបានបង្កើតទំនាក់ទំនងដើម្បីរឹងចំណងមិត្តភាព ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍រវាងម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែបជាមួយនឹងបណ្តាខេត្តដទៃទៀត។ 

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនអាជីវករ សហគ្រិន និងសាធារណៈជនជ្រាបជាព័ត៌មាន និងចុះឈ្មោះចូលរួមដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសហគ្រិនភាពនៅកម្ពុជា។ 
………………. 
ទំនាក់ទំនងសួរព័ត៌មានលម្អិតបន្ថែមតាមរយៈ៖ 
លេខទូរស័ព្ទ៖ 016 941 159 / 085 2344 05 
តេឡេក្រាម៖ https://t.me/YEACKPK2024
Link register: https://forms.gle/29mgDd4vLg16Pfxq7
ទីតាំងកម្មវិធី៖ https://maps.app.goo.gl/g5sDvyRpvLnRnowa9
បញ្ជាក់៖ ចំនួនមានកំណត់។

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.1K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
432
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
548
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.1K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.1K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.3K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
1.7K
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
1.5K
មើលទាំងអស់