...

...

...
...

...

...

...

1.3K

លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”

01/06/2024

“រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង?” គឺជាប្រធានបទដ៏គួរអោយចាប់អារម្មណ៍មួយដែលលោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានលើកយកមកអធិប្បាយក្នុងកម្មវិធីជំនួបលើកទី៥ របស់សមាគមសហគ្រិនវ័យក្មេង និងអាជីវករខេត្តកំពតកែប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅ Amaya Kampot Homestays។ 

ជាការពិតណាស់ ការចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយតម្រូវអោយយើងមានការគិតគូរលម្អិត និងធ្វើការសម្រេចចិត្តអោយបានច្បាស់លាស់ជាមុនសិន។ ក្នុងនោះ អ្នករកស៊ីមួយចំនួនបានចាប់ផ្តើមមុខរបររបស់ខ្លួនដោយចូលហ៊ុនគ្នា​ រីឯអ្នកខ្លះទៀតចាប់ផ្តើមតែម្នាក់ឯង។ តើការចាប់ផ្តើមទាំងពីរនេះមានលក្ខណៈដូចម្តេចខ្លះ?

ឆ្លើយតបទៅនឹងប្រធានបទខាងលើ វាគ្មិនកិត្តិយស លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកពីបុគ្គលិកលក្ខណៈរបស់បុគ្គលដែលមានទំនោររកស៊ីចូលហ៊ុនគ្នា គឺជាបុគ្គលដែលមានអត្តចរិករួសរាយ ចូលចិត្តកសាងបណ្តាញទំនាក់ទំនងក្នុងសង្គម រីឯបុគ្គលដែលមានទំនោររកស៊ីតែម្នាក់ឯងច្រើនជាមនុស្សដែលមិនសូវចូលចិត្តសាងទំនាក់ទំនងក្នុងសង្គម។ 

ក្រៅពីនេះ លោកក៏បានចែករំលែកពីធាតុផ្សំសំខាន់ៗរបស់អ្នកដែលអាចរកសុីចូលហ៊ុនគ្នាផងដែរដែលធាតុផ្សំទាំងនោះរួមមានដូចជា ត្រូវមានទំនោរចិត្តដូចគ្នា មានភាពច្បាស់លាស់ទាំងការងារ តួនាទី សិទ្ធអំណាច ការសម្រេចចិត្ត តម្លាភាពហិរញ្ញវត្ថុ និងកត្តាមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថាសមាគមសហគ្រិនវ័យក្មេងសាខាកំពត-កែបតែងតែរៀបចំកម្មវិធីជួបជុំចែករំលែកបទពិសោធន៍ពីការធ្វើអាជីវកម្មដល់អាជីវករនៅខេត្តកំពត-កែប។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ លោក ជី សិលា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវចំណេះដឹងល្អៗទាក់ទងនឹងការធ្វើជំនួញផងដែរ៕

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.1K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
431
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
546
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.1K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.1K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.5K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
1.7K
សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
1.5K
មើលទាំងអស់