ហ្វាមីលី ប៊ូទិច
26/11/2024
.
សម្រាប់បងប្អូនដែលមកដើរលេងនៅកំពត ហើយត្រូវការកន្លែងស្នាក់ដែលមានទីតាំងនៅក្នុងក្រុងកំពតតែម្តង បងប្អូនអាចជ្រើសយកហ្វាមីលី ប៊ូទិចបាន។
ប៊ូទិចនេះ ជាជម្រើសល្អមួយសម្រាប់បងប្អូនដែលត្រូវការកន្លែងស្នាក់ ដែលមានបន្ទប់គេងស្អាត មានអាងហែលទឹក និងមាន Sky Bar នៅពីខាងលើថែមទៀត។ បងប្អូនក៏អាចមើលថ្ងៃលិចឬ ថ្ងៃរះនៅជាន់ខាងល់ើខាងលើបានដូចគ្នា។
នៅក្នុងបន្ទប់នីមួយៗ គឺមានការតុបតែងយ៉ាងស្រស់ស្អាតខុសប្លែកពីគ្នា។សម្រាប់បន្ទប់គេងគឺមានច្រើនជម្រើសសម្រាប់បងប្អូនជ្រើសរើស មានបន្ទប់គ្រែមួយ បន្ទប់គ្រែពីរ និង បន្ទប់VIP ផងដែរ។ ចំណែកឯបរិវេណខាងក្រៅប៊ូទិចវិញ ធំទូលាយងាយស្រួលក្នុងការចតឡានម៉ូតូ។
សម្រាប់បងប្អូនដែលមកលេងកម្សាន្តនៅខេត្តកំពតអាចមកស្នាក់នៅទីនេះបាន។ រីឯទីតាំងស្ថិតនៅ ភូមិសុវណ្ណសាគរ (ក្បែរស្តុបគោពីរ) សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

អាងហែលទឹក

ហែលទឹក

គេង

រានហាលមុខបន្ទប់

ចង្ក្រានអាំងសាច់

Wifi

កង្ហារ

ចំណត

ម៉ាស៊ីនត្រជាក់