26/11/2024
.
BAYINN ជាផ្ទះវីឡាលំហែបែបឯកជនមួយនៅខេត្តកំពត ដែលមានទេសភាពស្រស់ស្អាត ជាប់ជាមួយនិងដងព្រែក ហើយអាចមើលថ្ងៃលិចពេលល្ងាចជាមួយ និងទេសភាពជើងភ្នំបូកគោថែមទៀត។
ផ្ទះលំហែនេះសាកសមសម្រាប់ អ្នកដែលមកដើរលេងជាលក្ខណ:គ្រួសារ ឬមកដើរលេងជាក្រុមមិត្តភក្តិមានគ្នាច្រើន ចង់បានកន្លែងផ្ទាល់ខ្លួននិង អាចធ្វើកម្មវីធីជប់លៀងខ្នាតតូច ហើយមានទេសភាពស្អាត អាចជ្រើសរើសកន្លែងមួយនេះបាន។
នៅខាងក្នុងផ្ទះមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាតរួមជាមួយនិងសង្ហារឹមជាច្រើន ហើយក៏មានសម្ភារ:ផ្ទះបាយហ្រ្វីជូនសម្រាប់ប្រើប្រាស់ថែមទៀត និងមានកន្លែងសម្រាប់ចតឡានធំទូលាយ ។
ផ្ទះធំទូលាយអាចស្នាក់នៅបានទៅដល់10នាក់ នៅខាងក្រោយផ្ទះជាប់ជាមួយនិងព្រែក ហើយមានអាងទឹកដ៏ធំសម្រាប់បងប្អូនហែលលេងកម្សាន្ត ពេលល្ងាចឡើងក៏អាចអង្គុយមើលទេសភាពថ្ងៃលិចនៅខាងក្រោយផ្ទះបានដូចគ្នា រួមជាមួយនិងទេសភាពដងព្រែកកំពត។

អាងហែលទឹក

ជាប់មាត់ទឹក

ហែលទឹក

បោះតង់

គេង

ចង្ក្រានអាំងសាច់

Wifi

កង្ហារ

ចំណត

ម៉ាស៊ីនត្រជាក់