...

...

...
...

...

...

...

3.2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/07/2023

 

អ្នកណាខ្លះធ្លាប់ញុំាប្រហិតសាលាកំពតក្រុង? រសជាតិម៉េចដែរ? ជឿថាអ្នកនៅក្រុងកំពតគឺពិតជាស្គាល់រសជាតិប្រហិតនេះហើយ ជាពិសេសពេញនិយមសម្រាប់សិស្សានុសិស្សតែម្តង! 

ប្រហិតសាលាកំពតក្រុង ជាអាហារសម្រន់ដ៏ពេញនិយមមួយកន្លែង ដែលមានលក់ប្រហិតជាច្រើនប្រភេទ ច្រើនរសជាតិ ដោតជាចង្កាក់ៗសម្រាប់យើងជ្រើសរើស មានតម្លៃ ៥០០៛ និង ១០០០៛។  

សម្រាប់ទឹកជ្រលក់វិញមានតែមួយមុខទេ តែរសជាតិឆ្ងាញ់ ស្រោចពីលើប្រហិត និងបន្លែត្រកួន ត្រសក់ ជ្រក់ល្ហុង លាយចូលគ្នា ឆ្ងាញ់ជាប់មាត់។ បើយើងចង់ថែមនំប័ុងទៀតក៏បានដែរ តាមចំណូលចិត្ត។  

ប្រហិតនេះលក់ជាលក្ខណៈតាមរទេះ បែបអាហារតាមផ្លូវ (Street Food)។ អ្នកទាំងអស់គ្នាអាចទៅរកទិញនៅមុខវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ជិតរង្វង់មូល ៨មីនា ក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 2:30 រសៀលដល់ម៉ោង 6 ល្ងាច

អត្ថបទដោយ៖ ដែង សុជាតា

អាហារ

កន្លែងក្បែរនេះ

នំប៉័ងម្រេចកំពត
587
ផែនេសាទ
11.7K
បាយស្រូបក្រោយសាលាចិន
9.9K
អាទីហ្សង់កំពត
5.1K
នំទុំ
4.3K
មីស៊ុបមុខសាលាកំពតក្រុង
4.3K
បាញ់សុងក្រោយសាលាចិន
4.1K
អីុនំមាត់ឆ្នាំងភូមិតាអេង
3.6K
មើលទាំងអស់