...

...

...
...

...

...

...

909

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

28/11/2021

 

មកលេងកំពត និងចង់ញុាំសាច់អាំងកូរ៉េរសជាតិឆ្ងាញ់ តែមិនដឹងញុាំនៅកន្លែងណាមែនទេ? ថ្ងៃនេះ Admin សូមណែនាំភោជនីយដ្ឋានសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅក្រុងកំពតតែម្តងនោះគឺ Tuk Tuk BBQ មានចម្ងាយប្រហែល ២០០ម៉ែត្រពីរង្វង់មូល៨មីនា តាមបណ្តោយផ្លូវលេខ ៧០៩ កែងផ្លូវលេខ ៧៣០។  

 

Tuk Tuk BBQ មានបម្រើសេវាកម្មសាច់អាំងកូរ៉េដែលមានរសជាតិឆ្ងាញ់ រួមជាមួយទឹកជ្រលក់ច្រើនប្រភេទ មានក្តាមថ្ម ដៃមឹកយក្ស បង្គាត្រាំទឹកស៊ីអីុវ ឃ្មុំអាំងអំបិលម្ទេស និងអាហារជាច្រើនមុខទៀត ជាពិសេសមានកន្លែងអង្គុយលក្ខណៈបែប Rooftop Bar នៅជាន់ខាងលើដែលយើងអាចអង្គុយញុាំអាហារបណ្តើរគយគន់ទិដ្ឋភាពក្រុងកំពតបណ្តើរយ៉ាងរីករាយជាមួយនឹងបរិយាកាសល្អ ខ្យល់អាកាសបរិសុទ្ធ ពិតជាសាកសមសម្រាប់ការជួបជុំទទួលទានអាហារជាមួយក្រុមគ្រួសារ រឺមិត្តភក្តិ។ 

 

ជាមួយគ្នានេះដែរ​ នៅទីនោះក៏មានលក់អាហារពេលព្រឹកដូចជាបាយសាច់ជ្រូកអាំង គុយទាវ និងកាហ្វេ​ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អាហារពេលល្ងាច Tuk Tuk BBQ បើកដំណើរការចាប់ពីម៉ោង ៣ រសៀលរហូតដល់ម៉ោង ១១ យប់។

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
ភេសជ្ជ:
តុទទួលទានអាហារ
ស្រាក្រឡុក

កន្លែងក្បែរនេះ

នំប៉័ងម្រេចកំពត
431
ផែនេសាទ
11.5K
បាយស្រូបក្រោយសាលាចិន
9.7K
អាទីហ្សង់កំពត
5K
នំទុំ
4.2K
មីស៊ុបមុខសាលាកំពតក្រុង
4.2K
បាញ់សុងក្រោយសាលាចិន
4K
អីុនំមាត់ឆ្នាំងភូមិតាអេង
3.4K
មើលទាំងអស់