...

...

...
...

...

...

...

3.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

19/07/2020

 

អាទីហ្សង់កំពត គឺជាភោជនីយដ្ឋានបែបបរទេសមួយកន្លែងនៅក្រុងកំពតដែលត្រូវបានរៀបចំកែច្នៃពីអាគារក្នុងសម័យអាណានិគមបារាំង ប្រែក្លាយជាភោជនីយដ្ឋានដ៏ស្រស់ស្អាតមួយ។

ដើមឡើយ ទីនេះគឺជាផ្ទះលក់ដូ​រមួយនៅសម័យដើម ក្នុងឆ្នាំ1945 ក្រោយមកបានបើកដំណើរការជាភោជនីយដ្ឋាននៅឆ្នាំ2017 ជាមួយនឹងការលាយបញ្ចូលគ្នារវាងរចនាបថបែបបុរាណ និងសម័យ ព្រមទាំងជាកន្លែងដើម្បីស្វែងយល់ពីម្រេចកំពតផងដែរ។

បច្ចុប្បន្ន ហាងនេះមានបម្រើសេវាកម្មជាអាហារបែបខ្មែរ អាហារបែបបរទេស បង្អែម កាហ្វេ ភេសជ្ជៈ និងមានលក់ម្រេចដែលជាផលិតផលប្រចាំខេត្តកំពតផ្ទាល់តែម្តង។ ម្ហូបនីមួយៗនៅទីនេះត្រូវបានចម្អិនឡើងយ៉ាងយកចិត្តទុកដាក់ប្រកបដោយឱជារស មានអនាម័យ និងសោភ័ណភាព គួរអោយចង់ទទួលទាន ព្រោះជាប្រភេទមុខម្ហូបដែលរួមបញ្ចូលនូវម្ហូបបារាំង និងកម្ពុជា ហើយប្រើប្រាស់ម្រេចកំពតដែលជាម្រេចដ៏ល្បីបំផុតរបស់ពិភពលោក។

រីឯកន្លែងអង្គុយនៅទីនេះវិញ មានការរៀបចំបានល្អ បរិយាកាសក៏អេម ជាពិសេសមានទីតាំងសម្រាប់ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ផងដែរ។ អាទីហ្សង់កំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមាត់ព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត​ ចម្ងាយពីស្ពានចាស់ប្រហែល ២៥០ម៉ែត្រ។

 

រូបភាព៖ អាទីហ្សង់កំពត

អាហារ
ស្រាក្រឡុក
ភេសជ្ជ:
តុទទួលទានអាហារ

កន្លែងក្បែរនេះ

បាយស្រូបក្រោយសាលាចិន
6K
ផែនេសាទ
5.4K
អីុនំមាត់ឆ្នាំងភូមិតាអេង
2.4K
នំទុំ
2.1K
មីស៊ុបមុខសាលាកំពតក្រុង
2.1K
បាញ់សុងក្រោយសាលាចិន
1.9K
មីសួផ្ការំយោលម្ចាស់ដើម
1.7K
សាច់គោអាំងអ៊ុំវែនតា
1.3K
មើលទាំងអស់