...

...

...
...

...

...

...

828

ទូកចំនួន៤ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងពិធីប្រណាំងទូក "ង" ខ្នាតប្រពៃណី ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅខេត្តកំពត

10/11/2022

 

នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក "ង" ខ្នាតប្រពៃណី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណមាត់ព្រែកកំពង់បាយ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

សូមជម្រាបថាក្នុងថ្ងៃបញ្ចប់នៃការប្រណាំងទូក ង នារសៀលនេះទូកដែលទទួលបានចំណាត់ថ្នាក់មានដូចខាងក្រោម៖

 

-ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល បានទៅលើទូកដែលមានឈ្មោះថា នារីសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់សមាគមនារី និងមន្ទីរកិច្ចការនារីខេត្ត

-ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៣៥លានរៀល បានទៅលើទូកដែលមានឈ្មោះថា ដែនដីបុព្វតាមហានាគសែនជ័យ ជាទូករបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

-ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣០លានរៀល បានទៅលើទូកដែលមានឈ្មោះថា សភាពាណិជ្ជកម្មកំពត កែបសែនជ័យ ជាទូករបស់សភាពាណិជ្ជកម្មកំពត កែប

-ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន ២៥លានរៀល បានទៅលើទូក ដែលមានឈ្មោះថា កំពតសែនជ័យបារមីលោកតាទីង ជាទូកដែលឧបត្ថម្ភដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត

ដោយឡែកទូកដែលចូលរួមប្រកួតផ្សេងៗទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០លានរៀល ស្មើៗគ្នាផងដែរ។

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
2.3K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
545
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
677
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.2K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.1K
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
1.6K
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
1.4K
មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ
1.8K
មើលទាំងអស់