កំពតម៉ាដាមស្វីត

09/09/2022
Kampot Madam Sweet Resort ជាកន្លែងស្នាក់នៅដ៏ស្រស់ស្អាតដែលមានទីតាំងស្ថិតនៅភូមិអណ្តូងជីមុឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយជាង៥គីឡូម៉ែត្រពីរង្វង់មូលទុរេន។
.jpg)
ចំណុចពិសេសរបស់ទីនេះគឺមានឆ្នេរខ្សាច់ជាប់មាត់ព្រែក អមដោយអាងហែលទឹក និងទីធ្លាធំទូលាយដែលគ្របដណ្តប់ដោយវាលស្មៅ ព្រមទាំងសួនច្បារពណ៌បៃតងខ្ចីដ៏ស្រស់បំព្រង បង្កើតបានជាបរិយាកាសដ៏ល្អសម្រាប់សម្រាកលំហែកាយ។
.jpg)
បើនិយាយពីបន្ទប់គេងនៅទីនេះវិញត្រូវបានរៀបចំដេគ័រឡើងដោយផ្សារភ្ជាប់នឹងធម្មជាតិបូកបញ្ចូលជាមួយប្រណិតភាព។ បន្ទប់នីមួយៗត្រូវបានសង់ឡើងស្ថិតនៅដាច់ដោយឡែកពីគ្នាផ្តល់នូវឯកជនភាព និងភាពស្ងប់ស្ងាត់។
.jpg)
.jpg)
ក្នុងបន្ទប់មានការរៀបចំយ៉ាងត្រជាក់ភ្នែក បន្ទប់ស្អាត មានផាសុកភាព ជាពិសេសគ្រាន់តែបើកវាំងននចេញ អ្នកទាំងអស់គ្នានឹងបានទទួលពន្លឺព្រះអាទិត្យដែលជះចូលមក ព្រមទាំងអាចគយគន់ទេសភាពខាងក្រៅយ៉ាងពេញភ្នែក។
អត្ថបទដោយ៖ ដែង សុជាតា

ហែលទឹក

រានហាលមុខបន្ទប់

អាងហែលទឹក

ជាប់មាត់ទឹក

គេង

ចង្ក្រានអាំងសាច់

ម៉ាស៊ីនត្រជាក់

Wifi

ចំណត














