...

...

...
...

...

...

...

4K

អំពី

ប្រភេទ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/09/2022

 

RiverTree Villa & Resort គឺជារីសតដ៏ប្រណិតមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត​ មានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានបន្ទប់គេងស្អាត ប្រដាប់ដោយគ្រឿងសង្ហារឹមមួយចំនួន មានទំហំធំល្មម ជាពិសេសមានបន្ទប់គេងច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសតាមចំណូលចិត្ត។ 

រីឯបរិវេណក្នុងរីសតវិញមានសភាពធំទូលាយ ស្ថិតនៅជាប់ដៃព្រែក ទេសភាពស្រស់ស្អាត បរិយាកាសល្អ សម្បូរដោយរុក្ខជាតិបៃតង មានអាងហែលទឹកដ៏ស្រស់ស្អាត និងមានភាពស្ងប់ស្ងាត់ សាកសមសម្រាប់អ្នកដែលមិនសូវចូលចិត្តភាពអ៊ូអរ។ 

កាន់តែពិសេស នៅទីនេះយើងអាចទទួលបានសេវាកម្មដ៏រួសរាយរាក់ទាក់ និងមានការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជាការជិះទូកកាយ៉ាក់លេងកំសាន្តនៅក្បែររីសតដោយឥតគិតថ្លៃសេវា​ ទទួលបានការប្រើប្រាស់អាងត្រាំទឹកក្ដៅ និងសូណា ព្រមទាំងមានសាលប្រជុំ និងកន្លែងចតរថយន្តធំទូលាយប្រកបដោយសុវត្ថិភាពផងដែរ។ 

 

អត្ថបទ៖ ឡុង ថុនី

អាងហែលទឹក
ជាប់មាត់ទឹក
រានហាលមុខបន្ទប់
ហែលទឹក
Wifi
ចំណត
ម៉ាស៊ីនត្រជាក់
គេង

ទាំងអស់

Family River View

បន្ទប់ជាប់មាត់ទឹកលក្ខណៈគ្រួសារ អាចគេងបានគ្នា ៣នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។

$138.00

Family Pool View

បន្ទប់ជាប់អាងទឹកលក្ខណៈគ្រួសារ អាចគេងបានគ្នា ៣នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។

$128.00

Villa Suite Riverfront View

បន្ទប់វីឡាជាប់មាត់ទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។

$168.00

Deluxe River View

បន្ទប់ជាប់មាត់ទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។

$108.00

Deluxe Pool View

បន្ទប់ជាប់អាងទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។

$98.00