...

...

...
...

...

...

...

3.9K

អំពី

ប្រភេទ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/10/2020

 

ភូមិគ្រឹះអង្គាបុស្ប គឺជាបឹងហ្គាឡូមួយកន្លែងដែលមានបន្ទប់គេងប្រកបដោយផាសុកភាព មានការរៀបចំបានយ៉ាងទាក់ទាញ​ បំពាក់ដោយទូរទស្សន៍ខ្សែកាប និងម៉ាស៊ីនត្រជាក់ ព្រមទាំងទឹកក្តៅ-ទឹកត្រជាក់ មានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹមមួយចំនួនទៀត។  

ជាមួយគ្នានេះដែរ បន្ទប់គេងនៅទីនេះមានច្រើនប្រភេទសម្រាប់បងប្អូនធ្វើការជ្រើសរើសតាមតម្រូវការដូចជា បន្ទប់គ្រែ១ បន្ទប់គ្រែ២ បន្ទប់បែប Sky View បន្ទប់បែប Family Connecting Room និងផ្ទះវីឡាឯកជនជាដើម ដែលសុទ្ធសឹងតែសង់ឡើងប្រកបដោយសោភ័ណភាពគួរអោយចង់ស្នាក់នៅ ជាមួយនឹងរានហាលខាងមុខដែលយើងអាចអង្គុយគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងរីករាយ។ 

រីឯបរិយាកាសខាងក្រៅវិញមានសភាពស្រស់ស្រាយ ព្រោះសម្បូរដោយរុក្ខជាតិបៃតង និងសួនច្បារដ៏ធំទូលាយ អមដោយទីធ្លាសម្រាប់អាំងសាច់ កន្លែងសម្រាប់ចតរថយន្ត និងអាងហែលទឹក​ដ៏ស្រស់ស្អាតផងដែរ។ 

បងប្អូនដែលត្រូវការកន្លែងស្នាក់នៅដ៏ស្រស់ស្អាតបែបនេះអាចធ្វើដំណើរមកកាន់ ភូមិគ្រឹះអង្គាបុស្បបានដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ាកេង ក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ​ ខេត្តកំពត មានចម្ងាយប្រមាណ ៩០០ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖ Angkearboss Villa

គេង
ចង្ក្រានអាំងសាច់
រានហាលមុខបន្ទប់
ហែលទឹក
អាងហែលទឹក
ចំណត
ម៉ាស៊ីនត្រជាក់
Wifi
កង្ហារ

ទាំងអស់

បន្ទប់គ្រែ ១

$40.00

បន្ទប់គ្រែ ២

$40.00

បន្ទប់ Sky view

$40.00

វីឡាគ្រែ ៣

$80.00

បន្ទប់គ្រួសារគ្រែ ៤

$80.00