សេចក្តីជូនដំណឹងស្តីពីការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២
30/07/2022
យោងតាមការប្រកាសរបស់មន្ទីអប់រំខេត្តកំពត ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡានៅក្នុងខេត្តកំពតអោយមានការរីកចម្រើន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត នឹងរៀបចំ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

ប្រភេទវិញ្ញាសាប្រកួតរួមមាន៖
- បាល់ទាត់ (បុរស)
- បាល់បោះ (បុរស-នារី)
- ឣត្តពលកម្ម(បុរស-នារី)
- ប៊ូល និង ប៉េតង់ ៣នាក់ ទល់ ៣នាក់ (បុរស-នារី) ១នាក់ ទល់ ១នាក់ (បុរស-នារី) វាយយកពិន្ទុ(បុរស-នារី)។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីប្រធានក្លឹប សមាគមន៍កីឡា អង្គភាពនានាជុំវិញខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីដែលស្រលាញ់ចូលចិត្តវិស័យកីឡាជ្រាបជាដំណឹង និងបញ្ជូនក្រុម ឬ កីឡាករមកដាក់ពាក្យចូលរួមប្រកួតកុំបីខាន។
ប្រភព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត
អត្ថបទបន្ទាប់

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ

សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ

សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២

យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ

លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”

មកដល់ហើយ! ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពង់បាយ ខេត្តកំពត ជាមួយនឹងរង្វាន់ទឹកប្រាក់សរុបរហូតដល់ទៅ ២,៤៥០ដុល្លារ

សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
មើលទាំងអស់