...

...

...
...

...

...

...

អំពីយើង

VISIT KAMPOT | វីស៊ីតកំពត គឺជាវេទិកាទេសចរណ៍ ឬប្រភពព័ត៌មានទេសចរណ៍ដ៏ទូលំទូលាយ ដែលមានគោលបំណងផ្សព្វផ្សាយបង្ហាញពីភាពស្រស់ស្អាត ភាពទាក់ទាញ និងចែករំឡែកបទពិសោធន៍ប្លែកៗនៃខេត្តកំពត ប្រទេសកម្ពុជា។ វាបម្រើជាប្រភពព័ត៌មាន និងគាំទ្រសម្រាប់អ្នកទស្សនា ដោយផ្តល់ឱ្យពួកគេនូវព័ត៌មានគ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីរៀបចំផែនការ និងរីករាយនូវការធ្វើដំណើររបស់ពួកមកកាន់ខេត្តកំពត។

 

ចក្ខុវិស័យ
ចក្ខុវិស័យរបស់យើងគឺផ្សព្វផ្សាយ បង្ហាញសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងបទពិសោធន៍ប្លែកៗ ដែលខេត្តកំពតមាន ដើម្បីផ្តល់ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ´នាំកំពតទៅកាន់ពិភពលោក´

 

បេសកកម្ម

- ផ្តល់ព័ត៌មានដ៏ទូលំទូលាយនៅលើបណ្តាញឌីជីថលដែលអាចជឿទុកចិត្តបានដល់អ្នកទស្សនា។
- ធានាឲ្យបានថាភ្ញៀវទេសចរមានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងរីករាយក្នុងខេត្តកំពត។
- ភ្ជាប់ភ្ញៀវទេសចរជាមួយអាជីវកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងថែរក្សាបរិស្ថាន។

 

គុណតម្លៃ

"ជាប្រភពធនធានព័ត៌មានទេសចរណ៍ដ៏​គួរ​ឱ្យ​ទុក​ចិត្កត្នុងខេត្តកំពត​​សម្រាប់​អ្នក​ចូល​ទស្សនា។"

- ភាពត្រឹមត្រូវៈ យើងខិតខំផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ពិតប្រាកដ និងអស្ចារ្យ ដែលឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃខេត្តកំពត។
- និរន្តរភាពៈ យើងលើកទឹកចិត្តឱ្យមានជម្រើសនៃការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ ដូចជាការគាំទ្រអាជីវកម្មក្នុងស្រុក ការគោរពទំនៀមទម្លាប់ក្នុងស្រុក និងការថែរក្សាធនធានធម្មជាតិនៃខេត្តកំពត។
- ភាពងាយស្រួលៈ យើងផ្តល់នូវមគ្គុទ្ទេសក៍ ផែនទី ការណែនាំដ៏ទូលំទូលាយ និងភាពងាយស្រួលប្រើ ដើម្បីធានាថាអ្នកទេសចរអាចរុករកខេត្តកំពតបានយ៉ាងងាយស្រួល។
- កិច្ចសហការៈ តាមរយៈការធ្វើការរួមគ្នា យើងអាចបង្កើតប្រព័ន្ធអេកូទេសចរណ៍ដ៏រស់រវើកដែលផ្តល់អត្ថប្រយោជន៍ទាំងភ្ញៀវទេសចរណ៍ និងសហគមន៍មូលដ្ឋាន។
- ឧត្តមភាពៈ យើងប្តេជ្ញាផ្តល់ព័ត៌មានត្រឹមត្រូវទាន់សម័យ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ជាពិសេសបទពិសោធន៍គ្មានថ្នេរសម្រាប់អ្នកមកលេងខេត្តកំពត។

 

គោលបំណង

- ដើម្បីបង្កើតការយល់ដឹង និងបង្កើតចំណាប់អារម្មណ៍ដល់អ្នកទេសចរ ដោយដាក់ខេត្តកំពតជាគោលដៅទេសចរណ៍ត្រូវតែទៅមកទស្សនាផ្ទាល់។

- រៀបចំ និងផ្តល់ជូននូវសកម្មភាពទេសចរណ៍ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរបានជ្រួតជ្រាបនូវវប្បធម៌ក្នុងស្រុក និងអច្ឆរិយៈធម្មជាតិរបស់ខេត្តកំពត។

- ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ សហការជាមួយអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សុខុមាលភាព និងការអភិរក្សធនធានរបស់ខេត្តកំពត។

- កសាងភាពជាដៃគូឲ្យរឹងមាំដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់ភាពជាសហគ្រិនក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃខេត្តកំពត។

 

គោលជំហរ: ពួកយើងមិនបំរើឲ្យគណបក្សនយោបាយណាមួយឡើយ ​និងមិនប្រកាន់ពូជសាសន៍ពណ៌សំបុរ មាន ក្រ អ្វីទាំងអស់។ គោរព និងលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ស្វែងរកសន្តិភាព និងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌។

 

មុខងារសំខាន់ៗ: កម្មវិធីនេះមានមុខងារសំខាន់ៗជាច្រើនដែលមានដូចជាៈ ព័ត៌មានអំពីតំបន់ដើរលេង កន្លែងស្នាក់នៅដែលសមរម្យ អាហារប្រចាំតំបន់ ហាងកាហ្វេ និងផ្សារជាដើម។

 

សារៈសំខាន់នៃកម្មវិធី: ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ជាជំនួយក្នុងដំណើរកំសាន្តគឺជាវិធីដ៏ឆ្លាតវៃមួយ ធ្វើអោយយើងងាយស្រួលរៀបចំគម្រោងបានច្បាស់លាស់ ចំណេញពេលវេលា ទទួលបានព័ត៌មានជាក់លាក់់ និងសន្សំសំចៃថវិកា។

 

ចំណុចពិសេសបន្ថែម: មានភាពសាមញ្ញៗ ងាយស្រួល មានជាភាសាខ្មែរ ការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងការទទួលដំណឹងផ្សេងៗពីកំពត។

 

ប្រព័ន្ធឌីជីថលរបស់យើងមាន៖

គេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ: https://www.visitkampot.info

 

បណ្តាញសង្គម

Facebook : https://web.facebook.com/visitkampotofficial

Instagram : https://www.instagram.com/visitkampot/

Youtube : https://www.youtube.com/channel/UC7-Pa2Rsqu-fDyMpPdAkRAA?view_as=subscriber

Tik Tok : https://www.tiktok.com/@visitkampot

Telegram: https://t.me/visitkampot

 

សហគមន៍អនឡាញកំពត

Facebook Group: https://web.facebook.com/www.visitkampot.info

Telegram Group: https://t.me/visitkampot_community

 

បណ្តាញទំនាក់ទំនងវិស័យទេសចរណ៍នៅកំពត

Telegram Group: https://t.me/+gSkaoO8fRmRlODk1

 

ទំនាក់ទំនងពួកយើង

Tel : (+855) 010 800 817

Email : info.visitkampot@gmail.com

Telegram : https://t.me/visitkampot_info

Login : https://www.visitkampot.info/login