ដឺយ៉ាងកំពត
ដឺយ៉ាតកំពត គឺជាកន្លែងលក់អាហារថ្ងៃត្រង់និងអាហារសម្រន់នៅក្នុងភូមិមួយ អ្នកភូមិបានកែច្នៃស្រះទឹកទៅជាកន្លែងដ៏ពេញនិយមសម្រាប់យុវវ័យនិងភ្ញៀវទេសចរណ៍ទៅកំសាន្ត។
.jpg)
នៅទីនេះ អ្នកភូមិធ្វើជាកញ្ចុះប្របស្លឹកមាត់ស្រះទឹកខ្លះនិងនៅតាមសួនខ្លះ អ្នកអាចសម្រាកកាយទទួលទានអាហារថ្ងៃត្រង់ គយគន់បរិយាកាសស្រុកស្រែមានទឹកស្រះជាមួយអាហារបែបអ្នកភូមិដ៏ពេញនិយម។

អ្នកទាំងអស់គ្នាអាចសាកល្បងទទួលបទពិសោធន៍ថ្មីៗបែបអាហារជនបទនិងអាហារសម្រន់ ជាច្រើនមុខដ៏សម្បូរបែបរួមមានដូចជា ញាំតុការ នំបញ្ចុកទឹកម្ហិចល្បីប្រចាំខេត្ត និងអាហារជាច្រើនមុខទៀត មានតម្លៃសមរម្យ។

ទីតាំងស្ថិតនៅក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែលជាង ៤គីឡូម៉ែត្រ។ តាមផ្លូវទៅកាន់ទីនេះ យើងអាចជិះតាមបណ្តោយផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ រួចបត់ស្តាំប្រហែល ១.៥គីឡូម៉ែត្រទៀត យើងនឹងបានឃើញខ្លោងទ្វារវត្តទឹកវិល រួចបន្តដំណើរចូលតាមខ្លោងទ្វារវត្តប្រហែល ៤៥០ម៉ែត្រទៀត យើងនឹងបានទៅដល់ទីតាំងតែម្តង។
.jpg)
អ្នកអាចជិះចូលតាមខ្លោងទ្វាវត្តទឹកវិល តាមដងមានវាលស្រែពណ៌បៃតងខ្ចី ផ្លូវតូចល្មមឡានអាចធ្វើដំណើរបានផងដែរ។ នៅទីនេះគេពេញនិយមមកញាំបានថ្ងៃត្រង់ និងពេលល្ងាចជាប្រភេទអាហារសម្រន់។