...

...

...
...

...

...

...

14.2K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/01/2024

បុកល្ហុងកំពង់គ្រែង គឺជាកន្លែងលក់អាហារសម្រន់ដ៏ពេញនិយមមួយដែលអ្នកកំពតភាគច្រើនស្គាល់តៗគ្នា អស់រយៈពេលជាយូរឆ្នាំមកហើយ។

នៅទីនេះ គេធ្វើជាកញ្ចុះប្របមាត់ទឹក សម្រាប់អង្គុយញ៉ាំអាហារ គយគន់ទឹកព្រែក ទូកនេសាទ ជួរភ្នំ ជាពិសេសមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅពេលល្ងាច។ អ្នកទាំងអស់គ្នាអាចភ្លក់អាហារសម្រន់ជាច្រើនមុខដ៏សម្បូរបែបរួមមានដូចជាបុកល្ហុក មីបុក មីសួបុក បាញ់ឆែវ ប្រហិតចៀន ពងទាកូន ខ្យងស្ងោរ មីឆាបាយឆា នំក្រឡជី ទឹកអំពៅ និងអាហារជាច្រើនមុខទៀត មានតម្លៃសមរម្យ។ 

ទីតាំងស្ថិតនៅក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែលជាង ៤គីឡូម៉ែត្រ។ តាមផ្លូវទៅកាន់ទីនេះ យើងអាចជិះតាមបណ្តោយផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ រួចបត់ស្តាំប្រហែល ១.៥គីឡូម៉ែត្រទៀត យើងនឹងបានឃើញខ្លោងទ្វារវត្តទឹកវិល​ រួចបន្តដំណើរចូលតាមខ្លោងទ្វារវត្តប្រហែល ៤៥០ម៉ែត្រទៀត យើងនឹងបានទៅដល់ទីតាំងតែម្តង។ 

នៅតាមផ្លូវចូល មានដើមត្នោតខ្ពស់ៗដុះជាជួរតម្រៀបគ្នានៅសងខាងផ្លូវ អមដោយវាលស្រែ និងផ្ទះអ្នកស្រុកផងដែរ។ ភាគច្រើន គេចូលចិត្តទៅទីនេះនៅម៉ោងប្រហែល ៤ ទៅ ៥ល្ងាច ព្រោះទេសភាពស្អាត អំណោយផលដល់ការថតរូបលេង។

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
ភេសជ្ជ:
តុទទួលទានអាហារ

ទាំងអស់

មីបុក ១ចាន

$1.25

បុកល្ហុង ១ចាន

$1.25

បាញ់ឆែវ ១ចាន

$1.25

នំក្រឡជី ១ចាន

$1.25

ពងទាកូន ១គ្រាប់

$0.38

ទឹកអំពៅ ១កែវ

$0.75

ប្រហិតចៀន ១ចាន

$1.25