សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
ការថែទាំកុមារគឺជាទំនួលខុសត្រូវជាមូលដ្ឋានសម្រាប់មាតាបិតាគ្រប់រូប ដោយរាប់ទាំងពីការចាប់ផ្តើមមានផ្ទៃពោះ និងបន្តទៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍របស់កុមារ។ ចាប់ពីពេលដែលម្តាយមានគភ៌ ការថែទាំត្រឹមត្រូវគឺជាភាពចាំបាច់ដើម្បីធានាបានទាំងសុខុមាលភាពរបស់ម្តាយ និងកូន។ អំឡុងពេលសម្រាល ជំនួយផ្នែកវេជ្ជសាស្រ្ត បរិយាកាសសម្រាលប្រកបដោយសុវត្ថិភាព និងការថែទាំក្រោយសម្រាលត្រឹមត្រូវ គឺជាកត្តាសំខាន់សម្រាប់ទាំងម្តាយ និងទារក។
.jpg)





ដូចច្នេះការមានចំណេះដឹងអំពីការអភិវឌ្ឍន៍កុមារ សុខភាព និងតម្រូវការផ្លូវចិត្ត គឺជួយឲ្យឪពុកម្តាយផ្តល់ការថែទាំល្អបំផុតតាមដែលអាចធ្វើបាន ទាំងការយល់ដឹងពីរបៀបជួយដល់ការលូតលាស់រាងកាយរបស់កុមារ ការអភិវឌ្ឍន៍ការយល់ដឹង និងសុខុមាលភាពសង្គម-អារម្មណ៍។ ការអនុវត្តការថែទាំកុមារល្អមិនត្រឹមតែរួមចំណែកដល់សុខភាព និងសុភមង្គលរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេផងដែរ។







សូមថ្លែងអំណរគុណដល់មន្ទីរសម្រាកព្យាបាលកុមារ ពន្លឺកុមារ (Komar Pediatric Clinic) វាគ្មិនកិត្តិយស ដៃគូរឧបត្ថម្ភ និងភ្ញៀវកិតិ្តយសទាំងអស់នៅខេត្តកំពតយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមកម្មវិធីសិក្ខាសាលាខាងលើ។ យើងជឿជាក់ថាមាតាបិតាដែលបានចូលរួម និងទទួលបាននៅចំណេះដឹង បទពិសោធន៍ និងទស្សនៈវិស័យពីការចែករំលែកពីវាគ្មិន។
ពួកយើងសង្ឃឹមថាមន្ទីរសម្រាកព្យាបាលកុមារ ពន្លឺកុមារនឹងខ្នះខ្នែងក្នុងការរៀបចំកម្មវិធីល្អៗទាំងនោះជាបន្តបន្ទាប់ទៀត ដើម្បីសុខមាលភាពក្នុងសហគមទាំងមូលរបស់យើង។ សូមជូនពរឱ្យមាតាបិតាទាំងអស់គ្នាទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទបន្ទាប់







