...

...

...
...

...

...

...

10K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/07/2020

 

នៅទីនេះអ្នក​មាន​ឱកាសដ៏វិសេសវិសាលមួយក្នុងការធ្វើ​ការសាកល្បងជិះខ្សែរ៉កឆ្លងកាត់ព្រែកយ៉ាងសប្បាយ​រីករាយ និង​ប្រកបដោយសុវត្ថិភាពដោយ​មិនចាំបាច់ចំណាយលុយច្រើនទេ។​ បទពិសោធន៍នៃការ​កំសាន្ត​នេះត្រូវ​ចំណាយតែ៣០០០០រៀល​ប៉ុណ្ណោះ ដែលក្នុង​នោះ​មានបញ្ចូលរួចជាស្រេចនូវថ្លៃ​សម្រាប់​បរិក្ខារសុវត្ថិភាព និង​សេចក្តីណែនាំ ការដើរឡើងជណ្តើរ​រាងគូទខ្យងធ្វើ​អំពីដើមឫស្សីទៅកាន់ធ្នើរនៅចុងឈើសម្រាប់ឡើងជិះខ្សែរ៉កកាត់ទទឹងព្រែកកំពត ហើយអុំទូកកាយ៉ាក់​កាត់​ព្រែកត្រលប់មកវិញយ៉ាងសប្បាយរីករាយ។ 

 

សរុបមកវិញ សកម្មភាពកំសាន្តទាំងអស់រួមមាន ការជិះខ្សែរ៉ក ការលោតចុះ​ពីទីខ្ពស់​ដោយ​ចងខ្សែពួរនៅនឹងកជើង ពោងរអិលបណ្តែតលើទឹក កាយ៉ាក់ ទូកធាក់​នឹង​ជើង ល្បែងក្នុងទឹក។ កន្លែងនេះមានសមត្ថភាពទទួល​បាន​មនុស្ស ២០០០នាក់ ហើយ​បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់​ម៉ោង៦ល្ងាច។ ឧទ្យានដងព្រែកមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅទឹកឈូ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ចម្ងាយប្រហែល៧គ.ម ពីទីរួមខេត្ត។

ស្ទូចត្រី
ជិះទូកកាយ៉ាក
ថតរូប
ថ្ងៃលិច
រំអិលស្លាយទឹក
ភ្នំ
ជិះម៉ូតូទឹក
លំហែ
ខ្យល់អាកាសបរិសុទ្ធ