...

...

...
...

...

...

...

1.2K

រមណីយដ្ឋានធម្មជាតិកោះស្នេហ៍តាលន់

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

23/06/2022

 

កោះស្នេហ៍តាលន់ ជារមណីយដ្ឋានបែបកែច្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ  ខេត្តកំពត មានចម្ងាយប្រហែល 10គីឡូម៉ែត្រពីទីរួមខេត្ត។ ទីនេះមានទំហំដីជាង​ 10ហិចតា អមដោយចំការទុរេន​ 15ហិចតា ក្នុងតំបន់ទឹកឈូ។ 

ភ្ញៀវទេសចរដែលមានបំណងស្វែងរកកន្លែងលំហែអារម្មណ៍ និងសម្រាកញុាំអាហារ ទីនេះជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ។ យើងអាចស្តាប់ឮសម្លេងទឹកហូរតិចៗ រួចហែលទឹកលេងយ៉ាងសប្បាយ​ ព្រោះទឹកនៅទីនោះស្ថិតនៅជាប់នឹងជើងភ្នំ មានសភាពថ្លាឈ្វេង និងត្រជាក់ស្រិប។​ ក្រៅពីនេះ ខាងរមណីយដ្ឋានក៏មានការបម្រើសេវាកម្មផ្នែកម្ហូបអាហារជាច្រើនរសជាតិតាមតម្រូវការរបស់ភ្ញៀវផងដែរ។ កោះស្នេហ៍តាលន់ ជាកន្លែងលំហែកាយដ៏ស្រស់ស្រាយសាកសមសម្រាប់ដំណើរកម្សាន្តនាថ្ងៃសម្រាកចុងសប្តាហ៍។

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ កោះស្នេហ៍តាលន់

ជិះទូកកាយ៉ាក
ថតរូប
ភ្នំ
ហែលទឹកជ្រោះ
លំហែ
ខ្យល់អាកាសបរិសុទ្ធ