និស្ស័យកំពតរីស៊ត
និស្ស័យកំពតគឺជាផ្ទះលំហែមួយដែលស្រស់ស្អាតនិង ទីធ្លាធំទូលាយ ជាពិេសសមានទេសភាពដ៏អស្ចារ្យនៃសួនច្បារជុំវិញនិង ដងព្រែកកំពតដ៏ស្ងប់ស្ងាត់។
រីស៊តនេះមានកន្លែងស្នាក់នៅជាច្រើនប្រភេទសម្រាប់អ្នកទាំងអស់គ្នាងាយស្រួលជ្រើសរើស មានគ្រែ1ធម្មតា គ្រែ1(VIP) គ្រែ2(គេងបាន4នាក់) និងមានតង់ផងដែរ(តង់1គេងបានចំនួន2នាក់) ។
បន្ទប់នីមួយៗត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមទាំងម៉ាស៊ីនត្រជាក់ ទូរទឹកកក សាឡុង មានបំពាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ម៉ាស៊ីនផ្លុំសក់ផងដែរ។
សាកសមជាមួយនិងអ្នកដែលមកដើរ លេងជាលក្ខណ:គ្រួសារ ឬជាក្រុមមិត្តភក្តិជួបជុំគ្នា មានកន្លែងជិៈទូកកាយ៉ាក និងមានសម្ភារ:ផ្ទះបាយ (ចង្ក្រានហ្គាស ឆ្នាំង ចាន កែវ ស្លាបព្រា…) សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ មានកន្លែងស្ទួចត្រីដ៏រ៉ូមែនទិក តុ កៅអី ធុងទឹកកក និងចង្ក្រានអាំងសាច់ថែមទៀត។
ពិសេសអាចយកអាហារនិងភេសជ្ជៈចូលបាន ដោយមិនគិតថ្លៃសេវា មានអាងហែលទឹកជាប់ នឹងដៃសមុទ្រតែម្តងមានកន្លែងក្មេងលេង (Playground)យ៉ាងស្រស់ស្អាតចំណតរថយន្តនិងម៉ូតូ ធំទូលាយ និងមានសុវត្ថិភាព។
ទីតាំងស្ថិតនៅ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
អត្ថបទដោយ៖ តាន់ គីមលី