អាម័រ លំហែ
ផ្ទះលំហែអាម័រ ជាផ្ទះលំហែដែលមានលក្ខណ:ពិសេសច្រើន ត្រូវជាមួយនិងតម្រូវការរបស់បងប្អូនទាំងអស់គ្នា។ សាកសមជាមួយអ្នកដែលមកស្នាក់ឬមកដើរលេងជាក្រុមមានគ្នាច្រើននាក់។
សម្រាប់នៅខាងក្នុងផ្ទះគឺមានបន្ទប់ចំនួន 3ធំៗអាចគេងបានចាប់ពី10ទៅ12នាក់។ បន្ទប់ទី១ ជាបន្ទប់លក្ខណ:គ្រួសារមានគ្រែចំនួនពីរ និងកន្លែងទទួលភ្ញៀវ ជាប់អាងហែលទឹក ចំណែកបន្ទប់ទី២ និងបន្ទប់ទី៣ គឺមានគ្រែចំនួន១ដូចគ្នា។
សម្រាប់គ្រែនៅក្នុងបន្ទប់មានទំហំធំប្រវែង២ម៉ែត្រ គុណនិង២ម៉ែត្រ ហើយអាចថែម Extra Bed តាមតម្រូវការរបស់អ្នកទាំងអស់គ្នាបាន ឬអាចជ្រើសជាលក្ខណ:បោះតង់នៅជាប់មាត់ទឹកក៏បានផងដែរ។ នៅតាមបន្ទប់នីមួយៗមានបន្ទប់ទឹកស្រាប់តែម្តង មានបំពាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងមានបន្ទប់ទឹកនៅខាងក្រៅផ្ទះចំនួន២ថែមទៀត។

មានថែមជាមួយនិងសម្ភារ: សម្រាប់ប្រើប្រាស់ជាច្រើន មានចង្គ្រានអាំងសាច់ តុ កៅអីសម្រាប់អង្គុយញាំសាច់នៅមាត់ទឹក សម្ភារ:ផ្ទះបាយមួយសេដ និងអាចយកម្ហូបអាហារឬ ភេសជ្ជ:ចូលដោយសេរីថែមទៀត។
ទីតាំងស្ថិតនៅក្នុង ភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
អត្ថបទដោយ៖ តាន់ គីមលី
ផ្ទះលំហែទាំងមូល
ថ្ងៃច័ន្ទ-ព្រហស្បត្តិ៍ Discount(15%)
$350.00
ផ្ទះលំហែទាំងមូល
ថ្ងៃសុក្រ-អាទិត្យ Discount(1០%)
$350.00
Extra Bed
បន្ថែមពូក
$15.00
បោះតង់
បន្ថែមតង់
$30.00
បន្ទប់គ្រួសារ
គ្រែចំនួន2
$0.00
បន្ទប់ធម្មតា
គ្រែចំនួន១
$0.00
បន្ទប់ធម្មតា
គ្រែចំនួន១
$0.00