...

...

...
...

...

...

...

2.6K

នាយកប្រតិបត្តិ KOI Thé ចែករំលែកនូវយុទ្ធសាស្រ្ត ៥ចំណុចសំខាន់ៗដើម្បីធ្វើអោយអាជីវកម្មទទួលបានភាពជោគជ័យ

01/02/2024

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប បានរៀបចំកម្មវិធី “ជំនួបសហគ្រិនវ័យក្មេង និងអាជីវករ ខេត្តកំពត និងកែប លើកទី២" ក្រោមប្រធានបទ «បើក ឬ អត់? បិទ ឬ បន្ត?» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ឧកញ៉ា ឃន ឈុនដារ៉ា CEO of KOI The និងលោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ព្រមទាំងសហគ្រិន អាជីវករ និងក្រុមការងារពាក់ព័ន្ធសរុបប្រមាណជាង ៦០នាក់ នៅសណ្ឋាគារ Golden Crab Boutique ខេត្តកំពត។ 

ក្នុងកម្មវិធីនេះ​ ឧកញ៉ា ឃន ឈុនដារ៉ា CEO of KOI The ក៏បានធ្វើការចែករំលែកនូវយុទ្ធសាស្រ្តសំខាន់ៗ ៥ចំណុចក្នុងការបើកដំណើរការអាជីវកម្មមួយអោយទទួលបានភាពជោគជ័យ។ ក្នុងនោះរួមមានដូចជា៖

១. សិក្សាមើលពីតម្រូវការ និងទីផ្សារជាក់ស្តែង

២. ស្វែងយល់ពីភាពលេចធ្លោរបស់ខ្លួន (តម្លៃសមរម្យជាងគេ សេវាកម្មលឿនជាងគេ និងគុណភាពល្អជាងគេ)

៣. អភិវឌ្ឍម៉ាកយីហោ (Brand) តាមរយៈទំនាក់ទំនង ការផ្សព្វផ្សាយ និងការធ្វើទីផ្សារ

៤. ពង្រឹងគុណភាព និងសេវាកម្ម

៥. បន្តការច្នៃប្រឌិត និងការអភិវឌ្ឍន៍

ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្រ្តល្អៗសម្រាប់ជាដើមទុនគំនិតក្នុងការបើកដំណើរការអាជីវកម្មមួយអោយទទួលបានផ្លែផ្កាយូរអង្វែង។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ ឧកញ៉ា ឃន ឈុនដារ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវគំនិតអាជីវកម្មល្អៗដល់សហគ្រិនក្នុងខេត្តកំពត-កែប ព្រមទាំងបាននាំយកតែ KOI លេខ១ប្រចាំស្រុកខ្មែរមកចែកជូនអ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ យើងខ្ញុំសង្ឃឹមថាសមាគមនឹងរៀបចំកម្មវិធីជួបជុំចែករំលែកចំណេះដឹងបែបនេះបន្តទៀតដើម្បីអភិវឌ្ឍសហគ្រិនភាពនៅកំពត-កែបអោយកាន់តែរីកចម្រើនថែមទៀត។

អត្ថបទបន្ទាប់

“ពីកំពត ទៅដល់កោះស្រស់ស្អាត ត្រឹមតែជាង២ម៉ោង លឿន ងាយស្រួល និងកាន់តែពិសេស!”
108
ពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការសាលាភាសាបរទេសជុំគ្រៀល (Chumkriel Language School): ពន្លឺអប់រំដែលបំភ្លឺជីវិតកុមារក្នុងសហគមន៍កំពត
1.8K
ខេត្តកំពតមានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់បានមកសម្រាកកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ
1.1K
អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
3.9K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
1.4K
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
1.6K
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.9K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.8K
មើលទាំងអស់