...

...

...
...

...

...

...

3.6K

៤ គោលដៅទេសចរណ៍ធំៗ ដែលខេត្តកែបគ្រោងនឹងធ្វើការអភិវឌ្ឍឆាប់ៗនេះ!

22/01/2024

ថ្លែងនៅក្នុងកម្មវិធីជួបជុំ “New Year’s Cocktail” កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឆ្លៀតឱកាសនេះផ្តល់មតិដោយលើកឡើងនូវតំបន់ទេសចរណ៍ធំៗចំនួន ៤ ដែលខេត្តកែបគ្រោងនឹងធ្វើការអភិវឌ្ឍនាពេលខាងមុខនេះ។ តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ 

១. តំបន់ទីក្រុងកែបចាស់

២. តំបន់ឆ្នេរអង្កោល

៣. តំបន់ប្រជុំកោះ ដែលសម្បូរដោយជីវៈចម្រុះ គ្រោងនឹងបង្កើតជាឧទ្យានបាតសមុទ្រ

៤. តំបន់ភ្នំវល្លិ៍ 

តាមរយៈការអភិវឌ្ឍគោលដៅទេសចរណ៍ខាងលើ ខេត្តកែបរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្តកាន់តែច្រើនថែមទៀតនាពេលខាងមុខ។ 

សូមបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ មានកម្មវិធីជួបជុំ “New Year’s Cocktail” មួយដែលបានរៀបចំឡើងដោយ Kep West ដើម្បីអបអរសាទរឆ្នាំសកល២០២៤ ក្រោមអធិបតីភាព លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក Jef Moons ស្ថាបនិករីសតថ្ងៃបាំងឆ័ត្រ រួមទាំងសហគ្រិន និងប្រត្តិបត្តករទេសចរណ៍មកពីខេត្តកំពត និងខេត្តកែបជាច្រើននាក់។ 

កម្មវិធីនេះធ្វើឡើងដើម្បីជួបជុំ សំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងវិស័យទេសចរណ៍ដើម្បីចូលរួមអភិវឌ្ឍវិស័យនេះអោយកាន់តែរីកចម្រើនថែមទៀត។

អត្ថបទបន្ទាប់

“ពីកំពត ទៅដល់កោះស្រស់ស្អាត ត្រឹមតែជាង២ម៉ោង លឿន ងាយស្រួល និងកាន់តែពិសេស!”
99
ពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការសាលាភាសាបរទេសជុំគ្រៀល (Chumkriel Language School): ពន្លឺអប់រំដែលបំភ្លឺជីវិតកុមារក្នុងសហគមន៍កំពត
1.8K
ខេត្តកំពតមានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់បានមកសម្រាកកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ
1.1K
អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ
3.9K
សិក្ខាសាលាក្រោមប្រធានបទ “ការមានគភ៌ប្រកបដោយសុខមាលភាព និងកង្វះអង់ស៊ី G6PD”
1.4K
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ
1.6K
សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
1.9K
យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
1.8K
មើលទាំងអស់