ដឹ ប៊ីរីលេក

The B Relax គឺជាផ្ទះលំហែដ៏ស្រស់ស្អាតមួយកន្លែងស្ថិតនៅជាប់មាត់ទឹក ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ១.៧គីឡូម៉ែត្រ។ នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ អមដោយសួនច្បារ រុក្ខជាតិ និងស្មៅពណ៌បៃតងខ្ចី មើលទៅត្រជាក់ភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍។

ផ្ទះលំហែនេះទើបតែសាងសង់ឡើងថ្មីៗ ក្នុងរចនាបថបែបទំនើប មាន២ជាន់។ ជាន់ក្រោមមានបន្ទប់គេង១ បន្ទប់ទឹក២ សាឡុងអង្គុយលេង ផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ រីឯជាន់លើវិញ មានបន្ទប់គេង២ និងរានហាលដែលយើងអាចគយគន់ទេសភាពបាន។


.jpeg)
នៅផ្នែកខាងក្រោយនៃផ្ទះមានអាងហែលទឹក និងទីធ្លាធំទូលាយសម្រាប់រៀបចំអាហារ អាំងសាច់ញុំាជុំគ្នា មើលទេសភាពតាមបណ្តោយដងព្រែក។ ពេលល្ងាចគយគន់ថ្ងៃលិច មើលទូកនេសាទ ស្រូបខ្យល់អាកាស។

The B Relax ជាកន្លែងស្នាក់ដ៏សាកសមបំផុតសម្រាប់អ្នកធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារបែបឯកជន។
អត្ថបទដោយ៖ ដែង សុជាតា


























សម្រាប់ថ្ងៃចន្ទ-សុក្រ
អាចគេងបាន ៨នាក់ដល់១០នាក់
$300.00

សម្រាប់ថ្ងៃសៅរ៍-អាទិត្យ
អាចគេងបាន ៨នាក់ដល់១០នាក់
$350.00