...

...

...
...

...

...

...

3K

អំពី

ប្រភេទ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

16/07/2022
កន្លែងស្នាក់ក្នុងក្រុងកំពត ក្បែរផ្សារ មានតម្លៃសមរម្យ

 

សូមណែនាំផ្ទះសំណាក់មួយកន្លែងក្នុងក្រុងកំពតដែលមានតម្លៃសមរម្យ និងបន្ទប់ស្អាត ល្អសម្រាប់អ្នកកំពុងស្វែងរកកន្លែងគេងបែប Save budget។

ទីនេះគឺ ផ្ទះសំណាក់ ហូលីដេកំពត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅវត្តត្រើយកោះ ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ៣៥០ ម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់)។

បន្ទប់គេងនៅទីនេះមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត បំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព និងមាន Wifi សម្រាប់ប្រើប្រាស់។ បន្ទប់នីមួយៗមានទំហំធំល្មម មានជាប្រភេទបន្ទប់គ្រែ1 និងគ្រែ2 ទៅតាមតម្រូវការរបស់ភ្ញៀវ។

ចំណុចពិសេសនៅ ផ្ទះសំណាក់ ហូលីដេកំពត គឺស្ថិតនៅទីប្រជុំជន ងាយស្រួលធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗ ជាពិសេសនៅ​ជិតផ្សារ ស្រួលរកកន្លែងញុំាអី ជាតំបន់ដែលសម្បូរដោយអាហារពេលព្រឹកឆ្ងាញ់ៗ និងគ្រឿងសមុទ្រស្រស់ៗនាំចូលពីទូកនេសាទរបស់អ្នកស្រុក លក់ក្នុងតម្លៃសមរម្យ និងមានគុណភាព។ 

 

អត្ថបទដោយ៖​ ដែង សុជាតា

រូបភាព៖ ផ្ទះសំណាក់ ហូលីដេកំពត

Wifi
គេង
រានហាលមុខបន្ទប់
ម៉ាស៊ីនត្រជាក់

ទាំងអស់

បន្ទប់គ្រែ ១

សម្រាប់មនុស្ស ២នាក់

$15.00

បន្ទប់គ្រែ ២

សម្រាប់មនុស្ស ៤នាក់

$20.00