...

...

...
...

...

...

...

81

ធុញថប់នឹងភាពអ៊ូអរក្នុងក្រុង សាកមកហាងកាហ្វេបែបស្ងប់ស្ងាត់ទាំង៦កន្លែងនេះម្តងមើល៍!

អំពី

ទំនាក់ទំនង

17/09/2023
សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់

 

1. កាហ្វេភូមិចាស់

លម្អិត៖ https://www.visitkampot.info/663/phum-chas-coffee

ភូមិចាស់ ជាភូមិលំហែដែលរៀបចំឡើងតាមបែបផ្ទះចាស់ៗនៅតាមជនបទ ស្ថិតក្នុងទីធ្លាដ៏ធំទូលាយ ពោរពេញដោយរុក្ខជាតិបៃតងតូចធំ មានខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិ។ ទីនេះមានលក់កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ ទីតាំងស្ថិតនៅចម្ងាយពីក្រុងកំពតប្រហែល ១០គីឡូម៉ែត្រ។

 

2. ឃ្លាំងអំបិលកាហ្វេ

លម្អិតhttps://www.visitkampot.info/452/khleang-ambel-coffee

ហាងកាហ្វេនេះមានទីតាំងស្ថិតនៅតំបន់ស្រែអំបិលដែលហ៊ុំព័ទ្ធទៅដោយស្រែអំបិលតែម្តង។ នៅទីនេះមានលក់ជាកាហ្វេ និងភេសជ្ជៈ ពេលល្ងាចមានលក់ជាសាច់អាំងថែមទៀតផង។

 

3. ជ្រលងបៃតងវាលពួច

លម្អិតhttps://www.visitkampot.info/512/green-valley-veal-pouch-restaurant

នៅទីនេះមានទេសភាពស្អាត ក្បែរទឹកហូរក្រោមស្ពានយោល ស្ថិតនៅកណ្តាលព្រៃព្រឹក្សាពណ៌ខៀវស្រងាត់បែបធម្មជាតិ។ យើងអាចអង្គុយផឹកកាហ្វេបណ្តើរ គយគន់ទេសភាពបណ្តើរ ពិតជាស្រស់ស្រាយណាស់។ ទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសវត្តវាលពួចប្រហែល ១គីឡូម៉ែត្រ។ 

 

4. Lotus Café

លម្អិតhttps://www.visitkampot.info/675/lotus-cafe-2

ខាងក្នុងហាងត្រូវបានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាត សាកសមសម្រាប់អ្នកចូលចិត្តថតរូប អមជាមួយកន្លែងអង្គុយមានផាសុកភាព ងាយស្រួលជជែកគ្នាលេង រឺយើងអាចអង្គុយទទួលទានកាហ្វេនៅបរិវេណក្រៅហាងក៏បាន ព្រោះទីនេះមានបរិយាកាសល្អ អាចគយគន់ទេសភាពវាលស្រែ និងភ្នំតាមបែបស្រុកស្រែជនបទ។ Lotus Café មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ (កំពត-ភ្នំពេញ) ចម្ងាយប្រហែល ៦០០ម៉ែត្រពីវត្តពោធិ៍។ 

 

5. កាហ្វេ MOl

លម្អិតhttps://www.visitkampot.info/744/mol-cafe

MOl Coffee មានទីតាំងស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៤គីឡូម៉ែត្រ។ ជាហាងកាហ្វេមួយមានការរៀបចំស្អាតប្លែកភ្នែកទាំង Indoor និង Outdoor សម្បូរដោយប្លង់ថតរូបស្អាតៗ ជាពិសេសស្ថិតនៅជិតមាត់ទឹក។

 

6. កាហ្វេវេហា

លម្អិតhttps://www.visitkampot.info/584/veha

កាហ្វេវេហា មានទីតាំងស្ថិតនៅលើទឹកដីឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរង្វង់មូលទុរេន គឺនៅលើកំពូលភ្នំក្បែរទំនប់ប្រទាក់ក្រឡាតែម្តង។ នៅទីនេះ យើងអាចគយគន់ទេសភាពយ៉ាងស្រស់ស្អាតរួមមាន ជួរភ្នំ ទំនប់ទឹក និងចម្ការរបស់អ្នកស្រុកជាដើម។

 

អត្ថបទដោយ៖ ឡុង ថុនី