...

...

...
...

...

...

...

6.8K

ភោជនីយដ្ឋានជ្រលងបៃតងវាលពួច

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

26/05/2022

 

ភោជនីយដ្ឋានក្បែរទឹកធ្លាក់មួយកន្លែងកំពុងលាក់ខ្លួនក្នុងព្រៃព្រឹក្សាដ៏ស្រស់ត្រកាលនៅតំបន់ទឹកធ្លាក់វាលពួច ខេត្តកំពត នោះគឺ ជ្រលងបៃតងវាលពួច។ ជ្រលងបៃតងវាលពួច មានបម្រើសេវាកម្មអាហារបែបខ្មែរ បែបបរទេស អាហារកម្មង់ ប៊ុហ្វេ សាច់អាំង ភេសជ្ជៈ និងស្រាក្រឡុកដ៏មានរសជាតិឈ្ងុយឆ្ងាញ់ អមដោយអនាម័យ និងសេវាកម្មរហ័សទាន់ចិត្តពីសំណាក់ចុងភៅ និងបុគ្គលិកនៅទីនោះ។ 

លើសពីនេះទៅទៀត ខាងភោជនីយដ្ឋាន បានរៀបចំតុបតែងកន្លែងអង្គុយយ៉ាងមានសណ្ឋាប់ធ្នាប់ ជាមួយនឹងមុខម្ហូបនីមួយៗដែលធ្វើឡើងយ៉ាងពិសេស និងរៀបចំប្រកបដោយភាពច្នៃប្រឌិត គួរអោយចង់ទទួលទាន ជាពិសេសលោកអ្នកក៏អាចជ្រើសរើសកន្លែងអង្គុយដែលរៀបចំឡើងក្បែរទឹកហូរតែម្តង អាចអោយយើងទទួលទានអាហារបណ្តើរ គយគន់ទេសភាពទឹកហូរបណ្តើរ ជជែកគ្នាលេង ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ថតរូបលេងជុំគ្នា បង្កើតអនុស្សាវរីយ៍ និងការចងចាំល្អៗ ពិតជាស្រស់ស្រាយណាស់។ 

បន្ថែមពីនេះ​ លោកអ្នកក៏អាចអញ្ជើញមកជាលក្ខណៈគ្រួសារ រឺក្រុមការងារផងដែរ ព្រោះទីនោះមានទីធ្លាធំទូលាយ​ អាចទទួលភ្ញៀវបានច្រើន។ សម្រាប់ទីតាំងវិញ ជ្រលងបៃតងវាលពួច មានទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសវត្តវាលពួចប្រហែល ១គីឡូម៉ែត្រ។

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
ស្រាក្រឡុក
ភេសជ្ជ:
តុទទួលទានអាហារ