ថេមផល ក្លឹប

01/11/2022
Temple Club គឺជាកន្លែងកម្សាន្តដ៏ពេញនិយម មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទឹកឈូ ជិតផ្លូវរថភ្លើង ក្នុងខេត្តកំពត មានចម្ងាយប្រហែល ២គីឡូម៉ែត្រពីរង្វង់មូលទុរេន ។

នៅទីនេះមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត មានកន្លែងអង្គុយទាំងខាងក្រៅ និងខាងក្នុង ដោយក្នុងនោះមានការចាក់ភ្លេងដោយDJ រាំសប្បាយ សម្លេងបុកបាស់ល្អលឺរណ្តំងំ ក្រោមភ្លើងពណ៌ដ៏ទាក់ទាញ រីឯខាងក្រៅវិញ មាន Live band កំដរអារម្មណ៍ផងដែរ។

នៅក្នុងក្លឹបនេះបម្រើសេវាកម្មជាភេសជ្ជៈ ស្រាក្រឡុក ស៊ុប BBQ បបរ គ្រឿងក្លែម និងអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀត។ សម្រាប់អ្នកចង់កាត់បន្ថយភាពតានតឹង បំបាត់ភាពធុញថប់ រឺធ្វើកម្មពិធីជប់លៀង ខួបកំណើត អាចអញ្ជើញមកកាន់ទីនេះបានដោយរីករាយ។
អត្ថបទ៖ ឡុង ថុនី
រូបភាព៖ Temple Club

អាហារ

ច្រៀង

ស្រាក្រឡុក

រាំ

ភេសជ្ជ:

តុទទួលទានអាហារ














