...

...

...
...

...

...

...

2.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

08/08/2022

 

ចុងសប្តាហ៍ ចង់ស្វែងរកកន្លែងញាំអាហារជុំគ្រួសារ និងមិត្តភក្តដែលមានបរិយាកាសល្អ និងម្ហូបឆ្ងាញ់ពិសាមែនអត់ តោះ! យើងនាំគ្នាមកស្គាល់ភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា​ ស្រះត្នោត។ 

ស្រះត្នោត គឺជាភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងធំទូលាយ អមដោយបរិយាកាសដ៏ស្រស់ត្រកាលតាមបែបជនបទ មានកន្លែងអង្គុយញាំអាហារជាប់ស្រះទឹកដែលផ្តល់នូវអារម្មណ៍ដ៏ស្រស់ស្រាយ ជាមួយខ្យល់បក់មកត្រជាក់ៗស្រួលខ្លួនបែបធម្មជាតិ។ សម្រាប់ទីនេះមានបម្រើសេវាកម្មម្ហូបអាហារបែបស្រុកស្រែ មានជាអាហារប្រចាំតំបន់ ជាពិសេស នំបញ្ចុកទឹកមាុំ និងម្ហូបជាច្រើនមុខទៀត។ 

សម្រាប់អ្នកដែលធុញថប់នឹងការងារ និងកំពុងរកកន្លែងស្ងប់ស្ងាត់ អង្គុយទទួលទានអាហារបែបជនបទ ថតរូបលេង និងលំហែកាយជាមួយធម្មជាតិ កុំភ្លេចភោជនីយដ្ឋាន ស្រះត្នោតដែលមានទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចូលតាមខ្លោងទ្វាវត្តវាលពួចប្រហែល 1គីឡូម៉ែត្រ។ 

 

អត្ថបទ៖ ឡុង ថុនី

រូបភាព៖ The Palm Pond

អាហារ
ភេសជ្ជ:
តុទទួលទានអាហារ