ផែគ្រឿងសមុទ្រកំពង់កណ្តាល

ផែគ្រឿងសមុទ្រកំពង់កណ្តាល គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយគ្រឿងសមុទ្រស្រស់ៗរួមមានក្តាមសេះ ក្តាមថ្ម បង្គា បង្កង មឹកហួយសាយ មឹកស្នូក មឹកយក្ស និងគ្រឿងសមុទ្រជាច្រើនមុខទៀតដែលទើបនឹងលើកពីទូកនេសាទផ្ទាល់តែម្តង។ ជាពិសេសគឺក្តាមសេះមានសាច់ណែនល្អ បើក្តាមថ្មវិញមានពងណែនៗ សាច់ក្តាមមានជាតិស្រស់ផ្អែមឆ្ងាញ់តែម្តង។


ក្រៅពីគ្រឿងសមុទ្រ នៅទីនេះក៏មានលក់អាហារពេលព្រឹកដ៏សម្បូរបែប មាននំចំណី និងបន្លែផ្លែឈើផងដែរ។ ទីតាំងផែគ្រឿងសមុទ្រនេះស្ថិតនៅផែកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល ២០០ម៉ែត្រពីរូបសំណាក់ព្រះបាទអង្គឌួង។


ប្រាកដណាស់បងប្អូនភ្ញៀវទេសចរដែលបានអញ្ជើញមកកម្សាន្តក្នុងខេត្តកំពតច្បាស់ជាចង់ទិញនូវគ្រឿងសមុទ្រស្រស់ៗហើយល្អ មានអនាម័យ ជាពិសេសមានតម្លៃសមរម្យទៀត ដូច្នេះបងប្អូនអាចធ្វើការកុម្ម៉ង់គ្រឿងសមុទ្រស្រស់ក៏បាន ឬកុម្ម៉ង់ហើយឲ្យគេចំអិនស្រាប់ទៀតក៏បាន។ ម្យ៉ាងវិញទៀតនៅទីនេះក៏មានបោះដុំ និងលក់រាយគ្រឿងសមុទ្រដែលមានតម្លៃទាបជាងទីផ្សារទៀតផង។

ជាទូទៅ ទូកអ្នកស្រុកចេញទៅនេសាទនៅម៉ោង ៤-៥ល្ងាច ហើយត្រឡប់ចូលផែវិញនៅម៉ោង៣ទៀបភ្លឺរហូតដល់ម៉ោង៥ព្រឹក។ សូមបញ្ជាក់ថា នៅផែកំពង់កណ្តាលគេលក់តែពេលព្រឹកទេ។
អត្ថបទដោយ៖ បាលី ម៉ាលីគី



























គុយទាវ
$1.00

មីស៊ុប
$1.00

បាយសាច់មាន់ (ចៀន & ស្ងោរ)
$1.25

នំចាក់ចុល (នំខ្លាញ់)
$0.25

នំកូរ
១ប្រអប់
$0.38

នំដំឡូងដុត
$0.50

បបរពោត
១ថង់
$0.25

តែក្រូចឆ្មា
$0.50

កាហ្វេទឹកដោះគោ
$0.63

ក្ដាមតូចៗយកធ្វើក្តាមភ្លា
១គីឡូ
$0.50

ត្រីចម្រុះតូចៗយកធ្វើជី
១គីឡូ
$0.25