...

...

...
...

...

...

...

2.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/08/2020

 

ផ្សារ២៥០០៛ គ្រាន់តែឮឈ្មោះផ្សារបងប្អនប្រាកដជាដឹងហើយថាសុទ្ធសឹងតែជាទំនិញ២៥០០៛ ដូច្នេះសូមណែនាំជាមួយទំនិញក្នុងផ្សារ២៥០០៛ ដែលមានដូចជា សម្ភារៈសិក្សា សម្ភារៈផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងរបស់របរសម្រាប់ប្រើប្រាស់ផ្សេងៗទៀត។ ផ្សារ២៥០០៛មានទីតាំងស្ថិតនៅ ភូមិសុវណ្ណសាគរ ​សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ទល់មុខរង្វង់មូល ៨មិនា ជាប់នឹងសាលាឧត្តមវិជ្ជា។ នៅទីនេះចាប់បើកលក់តាំងពីម៉ោង ​៨ព្រឹកដល់ម៉ោង ១០យប់។

 

ផ្សារនេះមានលក់របស់របរប្រើប្រាស់ជាច្រើនប្រភេទដែលភាគច្រើនមានតម្លៃត្រឹមតែ២៥០០៛ប៉ុណ្ណោះរួមមានដូចជា សម្ភារៈសិក្សា ​សម្ភារៈផ្ទះបាយ គ្រឿងលម្អផ្ទះ ហាង ការិយាល័យ សម្ភារៈសម្រាប់ទូរស័ព្ទ តុកត្តា…។ លើសពីនេះទៅទៀតគ្រប់ទំនិញទាំងអស់សុទ្ធតែមានគុណភាពល្អព្រមទាំងបានរំលេចនូវភាពស្រស់ស្អាតគួរជាទីទាក់ទាញផងដែរ។ ជាពិសេសគឺសាកសមបំផុតសម្រាប់ភ្ញៀវទេសចរដែលមានគោលបំណងចង់ទិញទំនិញទៅតាមតម្រូវការបានដោយងាយស្រួល។

ដើរផ្សារ
ផ្សារ