× អំពី ទំនាក់ទំនង

ក្រុមការងារមន្ទីរទេសចរណ៍ បានចុះត្រួតពិនិត្យនៅតាមកន្លែងស្នាក់នៅមួយចំនួន

[ ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ]

ក្រុមការងារមន្ទីរទេសចរណ៍ដែលដឹកនាំដោយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពកន្លែងស្នាក់នៅមួយចំនួន។​ ជាមួយគ្នានេះដែរ លោកក៏បានផ្តល់នូវឡាបែលសុវត្ថិភាពទេសចរណ៍ដល់កន្លែងស្នាក់នៅដែលបានអនុវត្តន៍តាមវិធានការសុវត្ថិភាពស្របតាមការណែនាំរបស់ក្រសួងទេសចរណ៍រួមមានដូចជា សណ្ឋារគារកំពត​វ្យូប៊ូទិក និងភូមិគ្រឹះជ័យមានលាភផងដែរ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តកំពត