× អំពី ទំនាក់ទំនង

សិក្ខាសាលាស្តីពី វឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងបរិបទវិបត្តិកូវីត-១៩។

[ ព្រឹកថ្ងៃច័ន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ]

ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍បានរៀបចំសិក្ខាសាលាមួយស្តីពី វឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងបរិបទវិបត្តិកូវីត-១៩។ ជាមួយគ្នានេះដែរក៏មានការចូលរួមអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រតិបត្តករទេសចរណ៍៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តកំពត