× អំពី ទំនាក់ទំនង

ការផ្អាកការផ្គត់ផ្គង់ អគ្គិសនីនៅតាមតំបន់មួយចំនួននៅក្នុងស្រុកទឹកឈូ និងក្រុងកំពត

[ ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២១ ]

​          សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុលដំឡើងផ្លាស់ប្តូរសម្ភារបរិក្ខារណប និងជួសជុលកែលម្អប្រព័ន្ធខ្សែបណ្តាញ និងដាំបង្គោលភ្លើងនៅក្រោមគន្លងខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម(MV-22KV)។ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចជាក្នុងក្រុងកំពត និងស្រុកទឹកឈូ​ ខេត្តកំពត។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ប្រភព:  អគ្គិសនីកំពត