× អំពី ទំនាក់ទំនង

ការផ្អាកការផ្គត់ផ្គង់ អគ្គិសនីតំបន់មួយចំនួននៅក្នុង ក្រុងកំពត ស្រុកទឹកឈូ និងស្រុកជុំគីរី ខេត្តកំពត

[ ថ្ងៃ ពុធ ៧រោចខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនិង ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២១ ]

​​​           សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារបន្ថែម លើប្រ​ព័​ន្ធបណ្តាញអគ្គិសនីតង់ស្យុងមធ្យម(MV-22KV) នៅថ្ងៃសៅរ៍ ទី០៥ និងថ្ងៃអាទិត្យ ទី​០៦ ខែ មិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង០៧.៣០​ ដល់ម៉ោង១៧.៣០ ក្នុងតំបន់ក្រុងកំពតមានដូចជា ​សង្កា​ត់​កំពង់កណ្ដាល សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់អណ្ដូងខ្មែរ ស​ង្កា​ត់​​ត្រើ​យ​កោះ ​ តំបន់ក្នុងស្រុកទឹកឈូមានឃុំព្រៃឃ្មុំ ឃុំបឹងទូក ឃុំកោះតូច ខុំព្រែកត្នោត និង​ក្នុងស្រុកជុំគីរី មានត្រពាំងរាំង ឃុំជុំពូវ័ន្ត ឃុំស្រែក្នុង ឃុំស្នាយអញ្ជិត និងឃុំច្រេស ខេ​ត្តកំពត។ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ប្រភពពី:  អគ្គិសនីកំពត