× អំពី ទំនាក់ទំនង

ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួននៅក្នុងស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត

[ ថ្ងៃ ព្រហស្បតិ៍ ១រោចខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ខេត្តកំពត ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១ ]

          សេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យក្រុមហ៊ុនអនុវត្តការងារដាំបង្គោលភ្លើង និង​ការ​អនុវត្តការងារផ្លាស់ប្តូរដំឡើងបរិក្ខារបន្ថែម និងភ្ជាប់ចរន្តថ្មីចូលប្រព័ន្ធបណ្តាញអគ្គិសនីតង់ស្យុងមធ្យម(MV-22KV) នៅថ្ងៃសៅរ៍ ទី២៩ និងថ្ងៃអាទិត្យ ទី៣០ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ​ ខេត្តកំពត និងថ្ងៃអាទិត្យទី៣០នៅឃុំស្វាយទងខាង​ជើង​ ឃុំកំពង់ត្រាច​ខាង​កើត​ ​ឃុំកំពង់​ត្រាច​ខាងលិច​​​​ និងឃុំ​​ឬស្សីស្រុកខាងលិច ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​​​ចាប់ពី​ម៉ោង ០៧.៣០នាទីព្រឹក​រហូត​ដល់ម៉ោង ១៧.៣០នាទីល្ងាច។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ប្រភពពី​ អគ្គិសនីកំពត