× អំពី ទំនាក់ទំនង

ស្នងការនគរបាលខេត្ត បាន​ណែនាំ​ដល់​កម្លាំងការិយាល័យសុខាភិបាល ធ្វើ​ការ​បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារដីហ៊ុយ

[ ថ្ងៃអាទិត្យ ​១២កេីត​​ ខែ​ជេស្ឋ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ]

          ខេត្តកំពត៖ ថ្ងៃអាទិត្យ ​១២កេីត​​ ខែ​ជេស្ឋ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដេីម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូវីដ​-១៩​ លោក​ឧត្ដមសេនីយ៍ទោម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តបានណែនាំដល់កម្លាំងការិយាល័យសុខាភិបាល ធ្វើ​ការ​បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារដីហ៊ុយ និង​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ នៃសង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ​រួម​ទាំង​នៅប៉ុស្តិ៍​ប្រចាំ​បញ្ជា​ ២៤ម៉ោង​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំង​អំពិល​ ៕

ប្រភព​ ស្នងការដ្ឋបាលនគរបាលខេត្តកំពត