× អំពី ទំនាក់ទំនង

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍន:ភាពនៃគម្រោងសាងសង់សួនច្បារ​ តាមបណ្តោយមាត់ព្រែក

[ ថ្ងៃព្រហស្បតិ៍​ ២កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ]

          ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​នៃគណៈអភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍន:ភាពនៃគម្រោងសាងសង់សួនច្បារ​ តាមបណ្តោយមាត់ព្រែក​ដែលមានការអញ្ជេីញចូលរួម​ពីឯកអភិបាលរងខេត្តនាយករដ្ឋបាលសាលាខេត្តមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តអភិបាលក្រុងកំពត​ និងទីចាត់ការអន្តរវិស័យ​ សរុប​ ១៧នាក់។

​មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានឲ្យដឹងថា ដេីម្បីគម្រោងនេះទទួលបានជោគជ័យត្រូវមានការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់​ ហើយត្រូវរៀបចំទៅតាមលក្ខណ:ស្តង់ដា​ បច្ចេកទេស​ ទាំងការដាក់តាំងភ្លេីងលំអរ​ ប្រព័ន្ធលូ​ ការដាំស្មៅ​ ផ្កា​ និងដេីមឈេី​ ធ្វេីយ៉ាងណាឲ្យមានសោភ័ណ្ឌភាពស្អាត​ ទាក់ទាញ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកកំសាន្ត​ និងជាពិសេសត្រូវមានចំណតយានយន្តសម្រាប់ឲ្យភ្ញៀវចតផងដែរ។