× អំពី ទំនាក់ទំនង

ការផ្អាកការផ្គត់ផ្គង់ អគ្គិសនីតាមតំបន់មួយចំនួននៅក្នុងស្រុកទឹកឈូ ខេត្តកំពត

[ ថ្ងៃ ព្រហស្បតិ៍ ០២កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ខេត្តកំពត ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១ ]

          សេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យក្រុមហ៊ុនអនុវត្តការងារដាំបង្គោលភ្លើង នៅក្រោមគន្លងខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម(MV-22kV) ដើម្បីពង្រីកបណ្តាញ ជូនអតិថិជនប្រើប្រាស់នៅថ្ងៃអាទិត្យទី១៦ខែឧសភាឆ្នាំ២០២១នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ស្ថិតក្នុងឃុំព្រៃឃ្មុំ ឃុំត្រពាងធំ និងឃុំជុំគ្រៀលស្រុកទឹកឈូ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ប្រភពពី: អគ្គីសនីខេត្តកំពត

មិន​មាន​ការពណ៌នា​រូបថត​ទេ។