× អំពី ទំនាក់ទំនង

ការផ្អាកការផ្គត់ផ្គងអគ្គិសនី សាខាកំពង់ត្រាចនៃអគ្គិសនីកំពត

[ ថ្ងៃ ព្រហស្បតិ៍ ១០រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ខេត្តកំពត ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២១ ]

          សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារផ្លាស់ប្តូរដំឡើងបរិក្ខារណបបន្ថែម និងភ្ជាប់ចរន្តថ្មីចូលបណ្តាញអគ្គិសនីតង់ស្យុងមធ្យម(MV-22kV) ជូនអតិថិជនប្រើប្រាស់ នៅ ថ្ងៃ អាទិត្យ ទី០៩ ខែ ឧសភា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ 

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងមួួយចំនួន ស្ថិតក្នុងឃុំស្វាយទងខាងជើង​ ឃុំស្វាយទងខាងត្បូង ឃុំដំណាក់កន្ទួតខាងត្បូង ឃុំកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាចខាងលិច ឃុំឬស្សីស្រុកខាងលិច និងឃុំឬស្សីស្រុកខាងកើតក្នុងស្រុកកំពង់ត្រាច អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ 

ប្រភពពី: អគ្គិសនីខេត្តកំពត